ក្បួនរថយន្តកងកម្លាំងសន្តិសុខថៃរងការវាយប្រហារដោយគ្រាប់បែក និង ការបាញ់រះនៅខេត្តណារ៉ាធីវ៉ាត

8

ក្បួនរថយន្តមានកង់ ៦ ដឹកកងកម្លាំងទាហានឈ្លប (Paramilitary Rangers) ត្រូវបានរងការវាយប្រហារនៅស្រុកស៊ុគីរីន (Sukhirin) ខេត្តណារ៉ាធីវ៉ាត (Narathiwat) កាលពីរសៀលថ្ងៃសុក្រ បន្ទាប់ពីក្រុមសង្ស័យជាសកម្មប្រយុទ្ធបានបង្កៃគ្រាប់បែកក្បែរដងផ្លូវ រួចហើយបើកការបាញ់ប្រហារ ។

 

ការវាយប្រហារនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១៥:១០ នាទី នៅក្នុងភូមិទី ២ (Moo 2) ឃុំរ៉ូមសាយ (Rom Sai)។ តាមរបាយការណ៍បឋមបានឱ្យដឹងថា ការផ្ទុះនោះបានប៉ះចំរថយន្តមួយគ្រឿងដែលដឹកបុគ្គលិកកងកម្លាំងស្ម័គ្រចិត្តការពារដែនដី ស្រុកស៊ុគីរីន ហើយបន្ទាប់មកក៏មានការបាញ់ប្រហារ និងការបាញ់តបតគ្នាទៅវិញទៅមក ។

 

កងកម្លាំងសន្តិសុខ និងអង្គភាពគាំទ្រត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុជាបន្ទាន់ ដើម្បីជួយអន្តរាគមន៍ និងគ្រប់គ្រងតំបន់នោះ ព័ត៌មានលម្អិតបន្ថែម រួមទាំងចំនួនអ្នករងរបួស ឬស្លាប់ និងទំហំនៃការខូចខាត មិនទាន់ទទួលបានភ្លាមៗនៅឡើយទេ ៕