យន្តហោះចម្បាំង F-16 របស់កងកម្លាំងការពារជាតិរដ្ឋតិចសាស់ (Texas National Guard) ចំណុះកងពលប្រយុទ្ធទី ១៤៩ បានធ្លាក់ និង ឆាបឆេះយ៉ាងសន្ធោសន្ធៅ អំឡុងពេលធ្វើសមយុទ្ធហ្វឹកហ្វឺននៅឃុំ Blair Township ស្រុកហ្គ្រែនត្រាវើស Grand Traverse County ភាគខាងជើងរដ្ឋមីឈីហ្គែន បន្ទាប់ពីសង្ស័យថាត្រូវសត្វស្លាបហើរចូលបណ្តាលឱ្យខូចម៉ាស៊ីន ។
សំឡេងវិទ្យុទាក់ទងពីអ្នកបើកបរយន្តហោះអម (wingman) ដែលប្រើសញ្ញាហៅ បានបង្ហាញពីគ្រោះអាសន្ន កំពុងកើតឡើង ខណៈពេលដែលអ្នកបញ្ជាចរាចរណ៍ផ្លូវអាកាសព្យាយាមបង្វែរទិសដៅយន្តហោះ មុនពេលពីឡុតបានចុចបាញ់កៅអីលោតចេញដោយសុវត្ថិភាព។
អាជ្ញាធរមូលដ្ឋានបានរាយការណ៍ថា ពីឡុតបានលោតឆ័ត្រចុះមកដោយដឹងខ្លួនមុន និងត្រូវបានបញ្ជូនទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យក្បែរនោះផងដែរ ដោយមិនមានអ្នករងរបួស ឬ ការខូចខាតទ្រព្យសម្បត្តិនៅលើដីឡើយ ខណៈដែលមន្ត្រីយោធាកំពុងបន្តស៊ើបអង្កេតឧបទ្ទវហេតុនេះ ៕