លោក ដូណាល់ ត្រាំ បានរិះគន់ទម្រង់លេងលោក Tuchel ថាជាកំហុសដ៏ចម្លែកមួយធ្វើឲ្យអង់គ្លេសចាញ់

3

បន្ទាប់ពីក្រុមអង់គ្លេសបានធ្លាក់ចេញពីការប្រកួត World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមថ្វីជើងក្រុមអាហ្សង់ទីនក្នុងលទ្ធផល ២-១ រួចមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរិះគន់ជាសាធារណៈចំពោះយុទ្ធសាស្ត្ររបស់លោក Thomas Tuchel ក្នុងការដាក់ទីតាំងលេងឱ្យប្រធានក្រុម Harry Kane ។

ការថ្លែងមតិរួមគ្នាជាមួយប្រធានសហព័ន្ធ FIFA លោក Gianni Infantino លោក ដូណាល់ ត្រាំ ដែលធ្លាប់បានលេងវាយកូនហ្គោលជាមួយ Kane ផងនោះ បានចោទសួរថា ហេតុអ្វីបានជាគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ បែរជាដាក់ឱ្យខ្សែប្រយុទ្ធឆ្នើមបំផុតរបស់អង់គ្លេសមកលេងការពារទៅវិញ បន្ទាប់ពីក្រុមរកបានគ្រាប់បាល់នាំមុខនៅវគ្គទីពីរទៅហើយ​ ដោយលោកបានចាត់ទុកទម្រង់លេងនេះថាជាកំហុសដ៏ចម្លែកមួយ។ ភ្លាមៗនោះ លោក Tuchel បានបង្ហាញការមិនពេញចិត្ត និងបានចេញមុខការពារយុទ្ធសាស្ត្ររបស់ខ្លួនយ៉ាងខ្លាំង ដោយពន្យល់ថា ក្រុមអង់គ្លេសត្រូវបានបង្ខំឱ្យលេងក្នុងទម្រង់ការពារយ៉ាងជ្រៅ (deep block) នៅរយៈពេល ៣០ នាទីចុងក្រោយ។ លោកបានសង្កត់ធ្ងន់ថា បាល់ទាត់សម័យទំនើបទាមទារឱ្យមានសាមគ្គីភាពរួមគ្នា ពោលគឺសូម្បីតែខ្សែប្រយុទ្ធឆ្នើមក៏ត្រូវតែចុះមកជួយការពារជាមួយមិត្តរួមក្រុមទាំងអស់គ្នាដែរ នៅពេលដែលក្រុមរងសម្ពាធ និងដកថយទៅក្រោយ ៕