លោកប្រធានាធិបតី ដូណាល់ ត្រាំ បានជេរលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដោយសារកំពុងបំផ្លាញកិច្ចការទូតគាត់

0 5

លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានរាយការណ៍ថា បានស្រែកគំរាមកំហែងយ៉ាងខ្លាំងដាក់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតានីយ៉ាហូ (Benjamin Netanyahu) ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទដ៏តានតឹងមួយ ។

 

លោក ត្រាំ បានសម្តែងការខឹងសម្បារចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហេបូឡា (Hezbollah) នៅក្នុងប្រទេសលីបង់ ដោយបានព្រមានថា សម្ពាធដែលកំពុងកើនឡើងនេះ អាចធ្វើឱ្យប៉ះពាល់ដល់ការចរចាដែលកំពុងបន្តជាមួយប្រទេសអ៊ីរ៉ង់ ។ យោងតាមប្រភពដែលដកស្រង់ដោយ Axios លោក ត្រាំ បានប្រើពាក្យសម្តីអសុរោះ ដោយបានប្រាប់លោក ណេតានីយ៉ាហូ ថា “តើអ្នកកំពុងធ្វើឆ្កួតអ្វីហ្នឹង? ជាភាសាអង់គ្លេស “What the f— are you doing?” ហើយលោកបានអះអាងថា នាយករដ្ឋមន្ត្រីរូបនេះ (Benjamin Netanyahu) នឹងត្រូវ “ជាប់គុក” បើគ្មានរូបលោកត្រាំជួយនោះទេ ព្រមទាំងបានបន្ថែមទៀតថាមនុស្សគ្រប់គ្នាកំពុងតែស្អប់អ៊ីស្រាអែលដោយសារតែរឿងនេះ ។

 

គួរបញ្ជាក់ថា ការប៉ះទង្គិចពាក្យសម្តីនេះបានកើតឡើង បន្ទាប់ពីប្រទេសអ៊ីរ៉ង់បានគំរាមបញ្ឈប់ការចរចាជាមួយសហរដ្ឋអាមេរិក ជុំវិញសកម្មភាពយោធារបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ ៕

Leave A Reply

Your email address will not be published.