Daily News Sharing

សម្ដេច​បវរធិបតីឱ្យវិស័យ​ឯកជ​នសិក្សាពីលទ្ធភាពសាង​សង់ស្ពានលើទឹកនិងក្រោមទឹកតភ្ជាប់​ពី​ក្រុងរណបថ្មីនៅ​អរិយក្សត្រភ្ជាប់​ទៅកោះនរា​គឺអាចឆ្លងកាត់​ទៅផ្លូវជាតិ​លេខ១បា​ន

12

ក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី(Mekong Quay City) របស់ក្រុមហ៊ុន ធីភីម៉ូរ៉ាល់ គ្រុបស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យវិស័យឯកជនសិក្សាពីលទ្ធភាពនៃការសាងសង់ស្ពានលើទឹក និងក្រោមទឹកតភ្ជាប់ពីក្រុងរណបថ្មីនៅអរិយក្សត្រភ្ជាប់ទៅកោះនរា។

Middle Content


សម្ដេចធិបតីបានពិនិត្យមើលគម្រោងនៃការសាងសង់នានានិងចាប់អារម្មណ៍លើការសាងសង់ស្ពានតភ្ជាប់ពីត្រើយខាងកើតទៅរាជធានីភ្នំពេញ និងកោះនរា។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា«អម្បាញ់មិញនេះ ឃើញមានការសិក្សាពីការតភ្ជាប់ពីខាងកោះនរានេះទៅខាងរាជធានីភ្នំពេញបន្ថែមខ្ញុំបានឱ្យវិស័យឯកជនសិក្សាមើលតភ្ជាប់រវាងកោះនេះ នៅទីនេះជាមួយកោះនរានៅខាងណោះ សិក្សាពីរជម្រើសទាំងអាខាងលើ ស្ពានខាងលើនិងអាក្រោមទឹកដើម្បីធ្វើយ៉ាងណាភ្ជាប់ព្រោះដើម្បីភ្ជាប់បើកច្រកប្រជាពលរដ្ឋដែលរស់នៅទីនេះថ្ងៃក្រោយគឺថាអាចឆ្លងកាត់ទៅផ្លូវជាតិលេខ១ដោយមិនចាំបាច់ទៅណាឆ្ងាយឬមួយឡើងដល់កោះនរា មានស្ពាននៅកោះពេជ្រ ឡើងទៅណោះស្រាប់ ការតភ្ជាប់ជាការល្អ ហើយបើបានអាក្រោមទឹកកាន់តែល្អតែម្ដងបាទ ហើយសង្ឃឹមថា យើងនឹងមាននៅខាងក្រោម ព្រោះសោភ័ណភាពជាពិសេស នៅទន្លេចតុមុខរបស់យើងគឺនៅខាងក្រោមដែលត្រូវគិតអំពីចរាចរណ៍ឱ្យមែនទែនទៅថ្ងៃក្រោយមិនមែនមានតែមួយហ្នឹង!ទៀតទេ វាមានច្រើនសរសៃទៀត»។សម្ដេចនាយករដ្ឋមន្ត្រីសម្ដែងក្ដីសប្បាយរីករាយជាមួយប្រជាពលរដ្ឋចំពោះការអភិវឌ្ឍទីក្រុងថ្មីដែលធ្វើឱ្យត្រើយខាងកើតកាន់តែស្រស់បំព្រងក្រោមម្លប់សន្តិភាព។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាក្រោមម្លប់នៃសុខសន្តិភាពដែលបានកើតឡើងតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រទេសយើងបានវិវឌ្ឍន៍យ៉ាងខ្លាំងមិនត្រឹមតែក្នុងទិដ្ឋភាពនៃកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំងមានការប្រែប្រួលមុខមាត់នៃ សង្គមជាតិទាំងមូលផងដែរខណៈដែលកន្លងមកបរទេសជាច្រើនបានឭអំពីប្រទេសកម្ពុជាភាគច្រើនតែ ទៅលើទិដ្ឋភាពនៃសង្គ្រាម របបប្រល័យពូជសាសន៍ ភាពក្រីក្រនិងចម្ការមីនតែប៉ុណ្ណោះ។ប៉ុន្តែបច្ចុប្បន្ន បរទេសដែលមកប្រទេសកម្ពុជាជាលើកដំបូងពួកគេតែងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើការរីកចម្រើននិងភាពទំនើបស៊ីវិល័យរបស់កម្ពុជាដែលខុសទាំងស្រុងពីអ្វីដែលពួកគេធ្លាប់បានឭហើយបរទេសដែលធ្លាប់បានមកលេងកម្ពុជាក៏មានការភ្ញាក់ផ្អើលដូចគ្នាជាមួយនឹងល្បឿននៃការរីកចម្រើនដ៏អស្ចារ្យរបស់កម្ពុជាមិនថានៅក្នុងទីក្រុងឬនៅតាមទីជនបទឡើយ៕

Footer Content