Daily News Sharing

ប្រធានាធិប​តី​កូរ៉េ​​ប្រឆាំង​នឹង​ដីកា​​កោះ​នេះបក្ស​ជំទា​ស់​​ចង់​ឲ្យ​តុលាការ​​ចោទ​ប្រកាន់​​លោក​ឲ្យ​បា​ន​ឆាប់

21

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបាននិយាយថាលោកប្រធានាធិបតីYoon Suk-yeol មិនបានអនុវត្តតាមការកោះហៅរបស់ពួកគេទេក្នុងបរិបទដែលលោកត្រូវបានព្យួរពីតួនាទីដឹកនាំប្រទេសទាំងអស់។យោងតាមក្រុមរដ្ឋអាជ្ញាពិសេសទទួលបន្ទុកស៊ើបអង្កេតលើការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកYoon Suk-yeol កាលពីសប្តាហ៍មុន ពួកគេបានកោះហៅទៅកាន់លោកប្រធានាធិបតីនៅថ្ងៃទី៤ខែវិច្ឆិកា ដោយសុំឱ្យលោកបង្ហាញខ្លួននៅម៉ោង១០:០០ព្រឹកថ្ងៃអាទិត្យ(១៥ ធ្នូ) ដើម្បីសាកសួរ។ ទោះ​បី​ជា​យ៉ាង​ណា លោកYoon មិន​បាន​បង្ហាញ​ខ្លួន​ទេ។

Middle Content


ព្រះរាជអាជ្ញា​បាន​បង្ហើប​ឱ្យ​ដឹង​ថា​នឹង​បញ្ជូន​ដីកា​កោះ​ហៅ​ជា​លើក​ទី​ពីរ​ទៅ​លោកYoon ឆាប់ៗ​នេះ។លោក Yoon ត្រូវ​បាន​ព្យួរ​ពី​គ្រប់​តួនាទី​ជា​ប្រមុខ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​ធ្នូបន្ទាប់​ពី​រដ្ឋសភា​របស់​ប្រទេស​នេះ​បាន​អនុម័ត​ញត្តិ​ដើម្បី​ចោទ​ប្រកាន់​ប្រធានាធិបតី។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅពេលក្រោយលោក Yoon បានបញ្ជាក់ថាលោកនឹងមិនចុះចាញ់ឡើយ ហើយបានអំពាវនាវឱ្យមន្ត្រីរក្សាស្ថិរភាពរដ្ឋាភិបាលខណៈដែលលោកផ្អាកតួនាទីដឹកនាំរបស់លោកជាបណ្តោះអាសន្ន។ទីភ្នាក់ងារសារព័ត៌មានYonhapបានដកស្រង់សម្តីលោក Lee Jae-myung មេដឹកនាំគណបក្សប្រជាធិបតេយ្យប្រឆាំងដ៏ឥទ្ធិពល(DP) នៅក្នុងប្រទេសកូរ៉េដោយជំរុញឱ្យតុលាការធម្មនុញ្ញបើកសវនាការកាត់ទោសលោកYoon យ៉ាងឆាប់រហ័ស។យោងតាមបទប្បញ្ញត្តិ បន្ទាប់ពីបានទទួលញត្តិចោទប្រកាន់ពីសភាតុលាការធម្មនុញ្ញមានពេល ១៨០ថ្ងៃដើម្បីសម្រេចលើការបណ្តេញលោកYoonឬការចូលកាន់តំណែងឡើងវិញ។ ប្រសិនបើតុលាការកាត់ទោសលោកYoon ចេញពីតំណែង អាជ្ញាធរនឹងត្រូវរៀបចំការបោះឆ្នោតមុនកាលកំណត់ក្នុងរយៈពេល៦០ថ្ងៃ ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី។លោក Lee ក៏បានបង្ហាញផងដែរថា បច្ចុប្បន្នគណបក្សប្រឆាំងមិនមានគម្រោងជំរុញឱ្យមានការចោទប្រកាន់នាយករដ្ឋមន្ត្រីHan Duck-soo ដែលកំពុងកាន់តំណែងជាប្រធានាធិបតីស្តីទីជាបណ្តោះអាសន្នបន្ទាប់ពីលោក Yoon ត្រូវបានព្យួរពីតំណែង។យោងតាម ​​Yonhap ប្រធានាធិបតីស្តីទីHanបានសន្ទនាតាមទូរស័ព្ទរយៈពេល១៦នាទីជាមួយប្រធានាធិបតីអាមេរិកJoeBidenកាលពីថ្ងៃទី១៥ខែធ្នូដែលក្នុងនោះលោកបានសន្យារក្សានិងអភិវឌ្ឍសម្ព័ន្ធភាពរវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរ ទោះបីជាមានខ្យល់ព្យុះនៅក្នុងឆាកនយោបាយក្នុងស្រុកបច្ចុប្បន្នក៏ដោយ៕

Footer Content