Daily News Sharing

ប្រធានរដ្ឋសភានៃក្រុមប្រឹក្សាជាតិសហព័​ន្ធអេមីរ៉ាតអារ៉ាប់​រួមវាយតម្លៃខ្ពស់ចំពោះ​ដំណើរទស្សនកិច្ចរប​ស់ប្រធានព្រឹទ្ធសភា​កម្ពុជា

15

លោកសាគ័រហ្គូបាហ(SaqrGhobash)ប្រធានរដ្ឋសភានៃក្រុមប្រឹក្សាជាតិសហព័ន្ធនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម(UAE)បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាកម្ពុជាសម្តេចហ៊ុន សែន ទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួមដោយគូសបញ្ជាក់ថាដំណើរទស្សនកិច្ចនេះនឹងពង្រឹងនិងជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ប្រធានរដ្ឋសភានៃក្រុមប្រឹក្សាជាតិសហព័ន្ធនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមបានធ្វើការកោតសរសើរក្នុងជំនួបទ្វេភាគីជាមួយសម្តេចហ៊ុន សែន នៅទីក្រុងអាប៊ុយដាប៊ី(AbuDhabi)ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី១៣ខែធ្នូ។កម្ពុជានិងអេមីរ៉ាតអារ៉ាប់រួមបានឈានដល់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ(CEPA)ហើយទោះបីជានៅឆ្ងាយពីគ្នាបន្តិចក៏ដោយ។ប៉ុន្តែមានសក្តានុពលខ្លាំងសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។លោក Saqr Ghobash បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱ្យកិច្ចព្រមព្រៀងនេះក្លាយជាការពិតដោយបញ្ជាក់ថាក្រុមប្រឹក្សាជាតិសហព័ន្ធអេមីរ៉ាតអារ៉ាប់រួមអាចដើរតួសំខាន់ក្នុងបញ្ហានេះ។ លោកបានបន្ថែមថា ជាក់ស្តែង ក្រុមប្រឹក្សាជាតិសហព័ន្ធអេមីរ៉ាតអារ៉ាប់រួមបានបង្កើតក្រុមមិត្តភាពសភា អេមីរ៉ាតអារ៉ាប់រួម-កម្ពុជា។ចំណែកសម្តេច ហ៊ុន សែន បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA)ហើយបានរំលឹកថា នៅពេលចុះហត្ថលេខា សម្តេចក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលនោះ បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអេមីរ៉ាតពិនិត្យលទ្ធភាពនៃការជំរុញការវិនិយោគនៅកម្ពុជាលើវិស័យកែច្នៃកសិ-ឧស្សាហកម្ម ជាពិសេសអង្ករ គ្រាប់ស្វាយចន្ទីនិងផលិតផលកសិកម្មផ្សេងទៀតសម្រាប់នាំចេញទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក។ពាក់ព័ន្ធនឹងទំនាក់ទំនងនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ(GCC)និងអាស៊ានប្រធានព្រឹទ្ធសភាកម្ពុជាបានមានប្រសាសន៍ថា GCC និងអាស៊ានគឺជាដៃគូពាណិជ្ជកម្មក្នុងតំបន់ និងអន្តរជាតិ។

Middle Content


ខណៈដែលសហភាពអឺរ៉ុប(EU)កំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)ដ៏សំខាន់ជាមួយអាស៊ាន ហើយការចរចា FTA រវាងអាស៊ាន និង GCCគួរតែត្រូវបានពន្លឿននិងបញ្ចប់រួចរាល់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ការចរចារវាងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ-អាស៊ានមានភាពងាយស្រួលជាងមុន ដោយសារមិនមានលក្ខខណ្ឌជាមុន ហើយអង្គការក្នុងតំបន់ទាំងពីរមានទីតាំងនៅក្នុងតំបន់អាស៊ីតែមួយ។
ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរគួរតែលើកទឹកចិត្តរដ្ឋាភិបាលរៀងៗខ្លួនដើម្បីពន្លឿនការងារនេះ។សម្តេចហ៊ុនសែនបានឆ្លៀតឱកាសអញ្ជើញលោក Saqr Ghobash មកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយក្រោយមកលោកបានទទួលយកការអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ៕ប្រភពSHS

Footer Content