គណបក្សប្រឆាំងអំពាវនាវឱ្យបក្សកាន់អំណាចកូរ៉េយល់ព្រមលើការចោទប្រកាន់ប្រធានាធិបតីYoon
មេដឹកនាំគណបក្សប្រជាធិបតេយ្យលោក Lee Jae-myung នៅថ្ងៃនេះ (ថ្ងៃទី១៣ខែធ្នូ)បានអំពាវនាវឱ្យអ្នកនយោបាយមកពីគណបក្សអំណាចប្រជាជន(PPP)អនុម័តការចោទប្រកាន់ប្រធានាធិបតីYoon Suk-yeol ។
ថ្លែងនៅចំពោះមុខរដ្ឋសភាកូរ៉េលោក Lee បានសង្កត់ធ្ងន់ថា ការចោទប្រកាន់ប្រធានាធិបតីYoon Suk-yeol គឺជា “មធ្យោបាយលឿនបំផុតនិងប្រាកដបំផុតក្នុងការបញ្ចប់ភាពវឹកវរ”។“អ្នកតាក់តែងច្បាប់មិនថាគណបក្សនយោបាយឬមនោគមវិជ្ជាណាមួយ មិនថាជឿនលឿនឬអភិរក្សនិយមមានកាតព្វកិច្ចគោរពរដ្ឋធម្មនុញ្ញកូរ៉េ… អ្វីដែលអ្នកតំណាងរាស្រ្តត្រូវការពារមិនមែនជាប្រធានាធិបតី Yoon ឬគណបក្សPPPនោះទេ។ប៉ុន្តែជីវិតរបស់ប្រជាជនដែលយំនៅលើផ្លូវ។ ទីភ្នាក់ងារព័ត៌មានYonhap បានដកស្រង់សម្តីលោក Lee។

លោក Lee Jae-myung កាលពីថ្ងៃទី១៣ ខែធ្នូ។ រូបថត៖Yonhap
សេចក្តីថ្លែងការណ៍ខាងលើរបស់លោក Lee ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យប្រឆាំងបានបន្តដាក់ញត្តិចោទប្រកាន់ថ្មីប្រឆាំងនឹងប្រធានាធិបតីYoon Suk-yeol ពាក់ព័ន្ធនឹងការដាក់ច្បាប់អាជ្ញាសឹកនៅល្ងាចថ្ងៃទី៣ខែធ្នូ។សម្រាប់ញត្តិដើម្បីចោទប្រកាន់លោកYoon ឱ្យអនុម័តទាមទារការយល់ព្រមពីសមាជិកសភាកូរ៉េ២០០/៣០០។ រហូតមកដល់ពេលនេះ បន្ថែមលើតំណាងរាស្រ្តបក្សប្រឆាំងចំនួន១៩២រូបដែលគាំទ្រនោះ យ៉ាងហោចណាស់សមាជិកសភាPPP៧រូបបានយល់ព្រមជាសាធារណៈក្នុងការចោទប្រកាន់លោកYoon។នៅក្នុងការិវឌ្ឍន៍មួយផ្សេងទៀត មេដឹកនាំទីភ្នាក់ងារប៉ូលីសជាតិកូរ៉េ លោក Cho Ji-ho កាលពីថ្ងៃទី១២ខែធ្នូ បានប្រកាសថាលោកប្រធានាធិបតី Yoon Suk-yeolបានស្នើសុំឱ្យលោកបញ្ជូនធនធានមនុស្សទៅកាន់ទីតាំងសាធារណៈចំនួន១០”សម្រាប់តែ៣ម៉ោងប៉ុណ្ណោះមុនពេលច្បាប់អាជ្ញាសឹកត្រូវបានប្រកាស” ។កាសែត Korea Herald បានដកស្រង់សក្ខីកម្មរបស់លោកCho Ji-ho ដែលនិយាយថានៅល្ងាចថ្ងៃទី៣ខែធ្នូ លោកប្រធានាធិបតី Yoon បានហៅលោក “ទៅកាន់ផ្ទះសុវត្ថិភាពរបស់ប្រធានាធិបតី ហើយផ្តល់ឱ្យលោកនូវទំព័រឯកសារដែលរាយបញ្ជីទីតាំងសំខាន់ៗដែលចាំបាច់ត្រូវព្រមានប៉ូលីស”ការគ្រប់គ្រងបន្ទាប់ពីច្បាប់អាជ្ញាសឹកត្រូវបានដាក់ចេញដូចជាអគារសភាជាដើម»៕
