Daily News Sharing

ឯកឧ​ត្តមប​ណ្ឌិតទូច វណ្ណៈ​​ចុះធ្វើវេទិ​កាសា​ធារណៈ​នៅភូមិចំ​នួន២​ក្នុងសង្កាត់ជើ​​ងទឹក

29

នៅព្រឹកថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ជើងទឹក បានអញ្ជើញជាអធិបតីវេទិកាសាធារណៈ នៅសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។អញ្ជើញចូលរួមនៅក្នុងវេទិកាសាធារណៈ នាឱកាសនោះរួមមាន ៖

Middle Content

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអនុប្រធាននិងសមាជិកសមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ជើងទឹក លោក ឈុំ ឆោម សមាជិកក្រុមប្រឹក្សាក្រុង ជាតំណាងលោក ស៊ិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង លោក ប៊ន់ វាសនា អភិបាលរងក្រុង ជាតំណាងលោក ម៉ននី បណ្ឌិត អភិបាល នៃគណៈអភិបាលក្រុងព្រៃវែង លោក ជិន វណ្ណា ចៅសង្កាត់ជើងទឹក នាយក នាយករងរដ្ឋបាលក្រុង អធិការរង មេបញ្ជាការ កងកម្លាំងទាំងបី ប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលក្រុង សមាជិកក្រុមប្រឹក្សាសង្កាត់ និងបងប្អូនប្រជាពលរដ្ឋ មកពីភូមិជើងទឹក ខ និងភូមិស្វាយសុខោ សរុបចំនួន ១៣២នាក់។អង្គវេទិកាសាធារណៈនេះ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមលើកឡើងពីបញ្ហាប្រឈម និងសំណូមពរយ៉ាងផុសផុលពីសំណាក់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកពីភូមិស្វាយសុខោ និងភូមិជើងទឹក ខ ព្រមទាំងមានការបកស្រាយបំភ្លឺជូនអង្គវេទិកាសាធារណៈ ពីសំណាក់លោក ជិន វណ្ណា ចៅសង្កាត់ជើងទឹក លោក ប៊ន់ វាសនា អភិបាលរងក្រុងព្រៃវែង លោកបណ្ឌិត ទូច សុឃៈ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ជើងទឹក និងមតិបូកសរុប-បិទអង្គវេទិកាសាធារណៈ របស់ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ជើងទឹក។ ជាមួយគ្នានោះក្រុមការងាររដ្ឋបាលសង្កាត់និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ក៏បានរៀបចំនូវរាល់ការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋដើម្បីគោរពជូនបន្តទៅក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែងដែលមានឯកឧត្តមឡាំជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាប្រធាន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងដើម្បីពិនិត្យនិងដោះស្រាយជូនបងប្អូនពលរដ្ឋ បានទាន់ពេលផងដែរ។សូមបញ្ជាក់ថា វេទិកាសាធារណៈនេះ បានរៀបចំឡើងនៅបរិវេណសាលាបឋមសិក្សា ស្វាយសុខោ ស្ថិតនៅក្នុងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង៕

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş