Daily News Sharing

កិច្ចប្រជុំ​កំពូ​ល​អាស៊ាន​លើក​ទី៤​៤និង៤៥​ចាប់​ផ្តើមនៅ​ឡាវ

12

កាល​ពី​ម្សិលមិញ​មេដឹកនាំអាស៊ានព្រមទាំង​ប្រទេស​និង​ស្ថាប័ន​ជា​ដៃគូ បាន​ប្រមូល​ផ្តុំគ្នា​នៅ​មជ្ឈមណ្ឌល​សន្និបាតជាតិ​ក្នុង​ទីក្រុង​វៀងចន្ទន៍ រដ្ឋធានី​ប្រទេស​ឡាវសម្រាប់​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤៤និង៤៥ និង​កិច្ច​ប្រ​ជុំពាក់ព័ន្ធ​។សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត រួម​ជាមួយនឹង​ប្រមុខ​រដ្ឋ និង​រដ្ឋាភិបាល​អាស៊ាន​ដទៃទៀត បាន​ចូលរួម​ក្នុង​បណ្តា​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​៣ថ្ងៃ ដែលជា​ផ្នែក​នៃ​កិច្ចប្រជុំ​កំពូល​របស់​សមគម​អន្តររដ្ឋាភិបាល​ក្នុង​តំបន់​នេះ ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក សន​សៃ ស៊ីផា​ន់​ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី​ឡាវ និង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​សម្រាប់​ឆ្នាំ ២០២៤ មានការ​អញ្ជើញ​ចូលរួម​ពី​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេចហ៊ុន ម៉ា​ណែ​ត មេដឹកនាំ​អាស៊ាន ដៃគូ​សន្ទនា រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត។

Middle Content


កិច្ចប្រជុំ​កំពូល​នេះ​បានឃើញ​ការចូលរួម​របស់​មេដឹកនាំ​ដែល​ទើប​តែងតាំង​ថ្មី​ពីររូប​គឺ​លោកនាយក​រដ្ឋមន្ត្រី Shigeru Ishiba របស់​ជប៉ុន និង​លោកស្រី​នាយករដ្ឋមន្ត្រី Paetongtarn Shinawatra របស់​ប្រទេស​ថៃ។រដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់​សហរដ្ឋអាមេរិក​លោក Antony Blinken នឹង​តំណាងឱ្យ​សហរដ្ឋអាមេរិក​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ ខណៈដែល​នាយករដ្ឋមន្ត្រី​ចិន​លោក Li Qiang នឹងចូលរួម​កិច្ច​ប្រជុំ​នេះ​ក្នុងនាម​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។នេះជា​លើកដំបូង​ក្នុង​រយៈ​ពេល​៣ឆ្នាំ ដែល​មី​យ៉ាន់​ម៉ា​បាន​បញ្ជូន​តំណាង​របស់ខ្លួន ដែល​ជា​មន្ត្រី​ក្រសួង​ការបរ​ទេស​ជាន់ខ្ពស់​មួយរូប​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន។
ក្នុង​សុន្ទរកថា​បើក​កម្មវិធី នាយករដ្ឋមន្ត្រី​ឡាវ លោក សន​សៃ ស៊ីផា​ន់​ដន បាន​សង្កត់ធ្ងន់ថា អាស៊ាន​បាន​បន្ត​ពង្រឹង​តួនាទី និង​ជំហរ​របស់ខ្លួន ហើយ​បានប្រែក្លាយ​ខ្លួន​ទៅជា​អង្គការ​អន្តររដ្ឋាភិបាល​ដែលមាន​ការទទួលស្គាល់​យ៉ាង​ទូលំទូលាយ ដែល​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ដៃគូ​ខាងក្រៅ។
លោក​បាន​មានប្រសាសន៍ថា៖ «ដៃគូ​សន្ទនា​របស់​យើង​នៅតែ​ប្រកាន់ខ្ជាប់​នូវ​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​ភាពជា​កណ្តាល​អាស៊ាន​នៅក្នុង​ស្ថាបត្យកម្ម​ក្នុង​តំបន់​ដែល​​កំពុង​វិ​វត្ត រួមទាំង​ទស្សនវិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ផងដែរ។ ទន្ទឹមនឹងនោះ មានការ​កើនឡើង​កាន់​តែ​ខ្លាំង​នៃ​ចំនួន​ប្រទេស និង​អង្គការ​ក្នុង​តំបន់ ដែល​កំពុង​ចូល​រួម​ជាមួយ​អាស៊ាន​ក្នុង​សមត្ថភាពផ្សេង»។តាង​នាម​ឱ្យ​​ប្រទេស​​ឡាវ និង​​ប្រជាជ​នឡាវ​​ លោក​បានបង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា សមិទ្ធផល​របស់​អាស៊ាន​ឈរ​យ៉ាង​រឹងមាំ​លើ​ការជឿទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ការ​គាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​រដ្ឋ​សមាជិក ដែល​ដឹកនាំ​ដោយ «វិថី​អាស៊ាន» និង​គោលការណ៍​ជា​មូល​ដ្ឋាន​របស់​អាស៊ាន។បន្ទាប់​ពី​ពិធី​បើកសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ចូល​រួមទាំង​សម័យប្រជុំ​ពេញអង្គ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤៤ និង​កិច្ចប្រជុំ​ចង្អៀត​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤។ក្នុងឱកាស​នោះ អគ្គលេខាធិការ​អាស៊ាន លោក កៅ គឹមហួន បានធ្វើ​បទ​បង្ហាញ​របាយ​ការណ៍​វឌ្ឍនភាព​ឆ្នាំ ២០២៤ ស្តីពី​ការកសាង​សហគមន៍​អាស៊ាន​ដល់​មេដឹកនាំ​ក្នុង​តំបន់ ដោយ​​សង្កត់ធ្ងន់​លើ​សមិទ្ធិផលសំខាន់ៗក្រោម​ការដឹកនាំ​អាស៊ាន​របស់ឡាវ ដែល​ប្រតិបត្តិការ​ក្រោម​ប្រធានបទ «ការលើកកម្ពស់​ការតភ្ជាប់ និង​ភាព​ធន់»។
លើសពី​នេះ បណ្តា​មេដឹកនាំ​អាស៊ាន​ក៏​គ្រោង​នឹង​ជួប​ជាមួយ​តំណាង​មកពី AIPA, ASEAN-BAC និង​យុវជន​អាស៊ាន​ផងដែរ។
ការពិភាក្សា​ពី​​ទំនាក់ទំនង​សេដ្ឋកិច្ច និង​សន្តិសុខ​ក្នុង​តំបន់​ត្រូវបាន​គេ​រំពឹងថា​នឹង​គ្របដណ្តប់​លើ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤៤ និង ៤៥ ។ ទោះជា​យ៉ាងណាក៏ដោយ ក្រុម​អ្នក​ជំនាញ​ជឿថា ជាមួយនឹង​ការ​ប្រឈមមុខ​នឹង​ប្រធានបទ​សំខាន់​នៅពេល​បច្ចុប្បន្ន ដូចជា​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នាពេលខាងមុខ និង​​សង្គ្រាម​អ៊ីស្រាអែល និង​ក្រុម​ហា​​ម៉ាស់ គេ​​មិន​រំពឹង​នោះទេ​ថា​កិច្ចប្រជុំ​កំពូល​នេះ​នឹង​ផ្តល់​លទ្ធផល​គួរឱ្យកត់សម្គាល់​លើ​បញ្ហា​តំបន់​ដែល​កើតមាន​ជា​យូរ​មកហើយ​ដូចជា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង និង​វិបត្តិ​មនុស្សជាតិ​នៅ​មី​យ៉ាន់​ម៉ា។
លោក ឆេង គឹម​ឡុង ប្រធាន​វិទ្យាស្ថាន​ទស្សនវិស័យ​អាស៊ី (AVI) មានប្រសាសន៍ថា៖ «អ្វីដែល​ខ្ញុំ​អាច​ទាយ​ទុកជាមុន​បាន​បំផុត​គឺ ប្រទេស​សមាជិក​អាស៊ាន​គ្រាន់តែ​ចេញ​សេចក្តីថ្លែងការណ៍​មួយទៀត​អំពាវនាវ​ឱ្យមាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​ក្នុងចំណោម​ភាគី​ជម្លោះ​ប៉ុណ្ណោះ​»៕សហការី

 

Footer Content