Daily News Sharing

នាយ​ករដ្ឋមន្ត្រីដឹកនាំគណៈប្រតិភូជាន់​​ខ្ពស់កម្ពុជាទៅចូ​លរួមកិច្ចប្រជុំកំពូលអា​​ស៊ានលើកទី៤៤​និង៤៥នៅរដ្ឋធា​នីវៀងចន្ទន៍

23

សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជានារសៀលថ្ងៃទី៨ខែតុលាឆ្នាំ២០២៤ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។ការអញ្ជើញចូលរួមនេះ ធ្វើឡើងតបតាម ការអញ្ជើញរបស់ លោកសនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៤។បើតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាថ្ងៃទី៥ ខែងុលានេះ បានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ ដែលធ្វើឡើងក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” នឹងផ្ដោតទៅ លើការជំរុញបន្ថែមទៀតនូវវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការសម្រេចបាននូវ ចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ានក្នុងគោលដៅលើកកម្ពស់ការតភ្ជាប់និងភាពធន់នៅក្នុងតំបន់និងក្រៅតំបន់ក៏ដូចជាដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុងកើតមានប្រកបដោយប្រសិទ្ធភាព។

Middle Content


ក្នុងឱកាសនៃកិច្ចប្រជុំកំពូលខាងលើសម្ដេចនឹងអញ្ជើញចូលរួមក្នុងជំនួបថ្នាក់ដឹកនាំ អាស៊ានជាមួយតំណាងនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)ជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASE BNC) ជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងនៃយុវជនអាស៊ាន និងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យ អាស៊ី(AZEC)លើកទី២។សម្ដេចធិបតីក៏គ្រោងនឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាននិងពិភពលោកមួយចំនួនដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀតផងដែរ៕

Footer Content