Daily News Sharing

យន្តហោះចម្បាំងអាមេរិក១៣០គ្រឿងធ្វើសមយុទ្ធក្លែងធ្វើប្រតិបត្តិការរយៈពេល២៤ម៉ោង

54

សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធដែនអាកាសទ្រង់ទ្រាយធំនៅថ្ងៃនេះ(ថ្ងៃទី៣០ខែតុលា)ដោយមានការចូលរួមពីយន្តហោះចម្បាំងចំនួន១៣០គ្រឿងដើម្បីក្លែងធ្វើប្រតិបត្តិការក្នុងសម័យសង្គ្រាមដែលមានរយៈពេល២៤ម៉ោង។យោងតាមសារព័ត៌មាន Reuters កងទ័ពអាកាសកូរ៉េបាននិយាយថាសមយុទ្ធប្រចាំឆ្នាំដែលមានឈ្មោះថា Vigilant Defense នឹងមានរយៈពេលរហូតដល់ថ្ងៃទី៣ខែវិច្ឆិកា។

ក្នុង​ចំណោម​យន្តហោះ​ជាច្រើន​ប្រភេទ​ដែល​ត្រូវ​បាន​កេណ្ឌ​ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​នោះ​មាន​យន្តហោះ​ចម្បាំង​បំបាំងកាយ F-35 របស់​យោធា​អាមេរិក និងកូរ៉េ។

 

Middle Content

សមយុទ្ធនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវអន្តរប្រតិបត្តិការរវាងយោធាអាមេរិកនិងកូរ៉េខាងត្បូងដោយអនុវត្តរួមគ្នានូវបេសកកម្មផ្លូវអាកាសទ្រង់ទ្រាយធំដូចជាការបាញ់ផ្ទាល់ពីអាកាសទៅដីការការពារប្រឆាំងអាកាសនិងការឆ្លើយតបបន្ទាន់។យោធាកូរ៉េបានសង្កត់ធ្ងន់ថា “យើងនឹងរក្សាការត្រៀមខ្លួនប្រយុទ្ធឱ្យល្អបំផុត ដើម្បីឆ្លើយតបភ្លាមៗ និងដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់ចំពោះការញុះញង់របស់សត្រូវ តាមរយៈការហ្វឹកហ្វឺនយ៉ាងខ្លាំងក្លាក្លែងធ្វើស្ថានភាពជាក់ស្តែង”។

កូរ៉េខាងជើងបានរិះគន់ជាយូរយារណាស់មកហើយសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងថាជាការហាត់សមសម្រាប់ការឈ្លានពាន និងជាភស្តុតាងនៃគោលនយោបាយអរិភាពរបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល៕

Footer Content