Daily News Sharing

ថៃបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ២០២៣របស់ខ្លួនមកនៅត្រឹម២,៧%

39

ប្រទេសថៃបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ២០២៣របស់ខ្លួនមកនៅត្រឹម២,៧% ពីចំនួន ៣,៥%ដោយសារតែការនាំចេញមានការធ្លាក់ចុះ និងការប្រើប្រាស់របស់រដ្ឋាភិបាលទាប។ទោះជាយ៉ាងណាក៏ដោយ ក្រសួងសេដ្ឋកិច្ចបានព្យាករណ៍ពីកំណើនខ្ពស់ជាងនេះគឺ ៣,២% សម្រាប់ឆ្នាំ២០២៤ដោយបាននិយាយបន្ថែមថាការព្យាករណ៍នេះមិនទាន់វាយតម្លៃអំពីឥទ្ធិពលនៃគម្រោងការ«កាបូបប្រាប់ឌីជីថល»របស់រដ្ឋាភិបាលដែលបានគ្រោងទុកនោះទេ។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ គឺ ២,៦% នៅក្នុងឆ្នាំ២០២២។

Middle Content


ក្រសួងបាននិយាយថា ដោយសារការនាំចេញមានភាពទន់ខ្សោយ ប្រទេសសេដ្ឋកិច្ចធំទីពីររបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះនៅតែបន្តទទួលបានការគាំទ្រដោយវិស័យទេសចរណ៍និងការប្រើប្រាស់ក្នុងស្រុក។ក្រសួងបាននិយាយបន្ថែមថា ការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចថៃ ត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះ ១,៨% នៅក្នុងឆ្នាំនេះ បើធៀបទៅនឹងការព្យាករពីមុនសម្រាប់ការធ្លាក់ចុះ ០,៨% ប៉ុន្តែគួរតែកើនឡើងដល់ ៤,៤% នៅឆ្នាំក្រោយ។

ក្រសួងនោះបានព្យាករណ៍ថាការទៅដល់របស់ភ្ញៀវទេសចរបរទេសនឹងមានចំនួន២៧,៧លាននាក់នៅក្នុងឆ្នាំនេះបើធៀបទៅនឹងការព្យាករមុនដែលមានចំនួន២៩,៥លាននាក់។វាបានព្យាករណ៍ថានឹងមានភ្ញៀវទេសចរបរទេសចំនួន៣៤,៥លាននាក់នៅក្នុងឆ្នាំ២០២៤។មុនពេលមានជំងឺរាតត្បាតឆ្នាំ២០១៩ ប្រទេសថៃបានកត់ត្រានៃចំនួនភ្ញៀវទេសចរបរទេសប្រមាណជិត ៤០លាននាក់ ដែលបានចំណាយប្រហែល ១,៩១ទ្រីលានបាត (៥៣ប៊ីលានដុល្លារអាមេរិក) ឬជាង ១១% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ៕ប្រភពVNA

Footer Content