Daily News Sharing

រយៈពេ​ល១ឆ្នាំមក​នេះ​មន្រ្តីចុះបញ្ជីកំណើត​អាពាហ៍ពិពាហ៍និ​ងមរណភាព​ជូន​ពលរដ្ឋបា​នជាង២១​លានច្បាប់

20

ក្នុងរយៈពេល១ឆ្នាំ កន្លងមកនេះ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែសីហា ឆ្នាំ២០២៤ យ៉ាងហោចណាស់មានសេវាអត្រានុលដ្ឋានចំនួន ៣ រួមមាន៖ ការចុះបញ្ជីកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព ត្រូវបានមន្រ្តីអត្តសញ្ញាណកម្មគ្រប់មូលដ្ឋានឃុំ សង្កាត់ ទូទាំងប្រទេស ផ្ដល់ជូនប្រជាពលរដ្ឋសរុប ចំនួន ២១ ១២៨ ០៣១ច្បាប់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

Middle Content

លោកបណ្ឌិត ទូច សុខៈ បានឱ្យដឹងថា ក្នុងរយៈពេល ១ឆ្នាំនេះ មន្រ្តីអត្តសញ្ញាណកម្ម ទទួលពាក្យស្នើសុំកែតម្រូវ និងមោឃភាពទិន្នន័យបញ្ជីអត្រានុកូលដ្ឋាន ចំនួន ២៦ ១៥០ច្បាប់ ចេញសេចក្តីសម្រេចស្នើសុំរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស ចំនួន ២ ១៦៣ច្បាប់ ស្មើនឹងស្វាមី ឬភរិយា ចំនួន ២០សញ្ជាតិ។ ដោយឡែកការវាយបញ្ចូលបញ្ជីកំណើតទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា គិតត្រឹមខែមីនា ឆ្នាំ២០២៤ មានចំនួន ៧ ២៩៤ ៦០០បញ្ជី។លទ្ធផលសម្រេចបានលើការងារអត្រានុកូលដ្ឋានទាំង ៣ប្រភេទ ដូចបញ្ជាក់មកនេះ ជាស្នាដៃនៃការខិតខំប្រឹងប្រែងរបស់មន្រ្តីគ្រប់មូលដ្ឋាន និងក៏ជាការបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋ បានយកចិត្តទុកដាក់ និងផ្ដល់តម្លៃខ្ពស់ចំពោះសេវាដ៏ចាំបាច់នេះ។ នេះជាការគូសបញ្ជាក់បន្ថែមពីលោកបណ្ឌិត ទូច សុខៈ។ បើតាមលោកបណ្ឌិត នៅមានសេវាអត្តសញ្ញាណកម្មផ្សេងទៀត ដែលមន្រ្តីស៊ីវិល និងនគរបាលជាតិគ្រប់ថ្នាក់ បាននឹងកំពុងផ្ដល់ជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់។សូមបញ្ជាក់ថា ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននឹងកំពុងយកចិត្តទុកដាក់កែលម្អការងារសំខាន់ៗជាច្រើនក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដើម្បីរួមចំណែកសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាមទស្សនៈ«ធ្វើអ្វីៗដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕
អត្ថបទ៖លោកសេង បូលីនមន្ត្រីក្រុមអ្នកនាំពាក្យ

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş