លក់សំបុត្រចូលទស្សនាអង្គរបានជាង៣០លានដុល្លាររយៈពេល៨ខែនេះ
គ្រឹះស្ថានអង្គរបានប្រមូលថវិកាពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរសរុបមានចំនួន ៣០ ៣៣៤ ២២៩ ដុល្លារកើនឡើងជាង ៣១%ក្នុងរយៈពេល៨ខែក្នុងឆ្នាំ២០២៤នេះ។របាយការណ៍របស់គ្រឹះស្ថានអង្គរដែលចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហាញថា ទេសចរបរទេសដែលចូលមកទិញសំបុត្រចូលទស្សនាតំបន់អង្គររយពេល៨ខែនេះ មានចំនួន ៦៥១ ៨៥៧នាក់ កើនឡើងជាង ៣០ភាគរយធៀបនឹងឆ្នាំទៅ ហើយគិតជាថវិកាស្មើនឹង ៣០ ៣៣៤ ២២៩ ដុល្លារអាមេរិក។ ក្នុងខែសីហា ទេសចរ ៦៧ ៤៨២នាក់ ចូលទិញសំបុត្រ គិតជាទឹកប្រាក់ស្មើនឹង ៣ ១៥៦ ៧៩៩ដុល្លារអាមេរិក។

សហការី
ក្នុងនោះផងដែរស្ថានអង្គរបានរាយការណ៍ពីការឧបត្ថម្ភថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងនោះរយៈពេល៨ខែនេះបានដកថវិកាតាមសំបុត្រមួយៗដល់មូលនិធិនេះសរុបចំនួន ១ ៣០៣ ៧១៤ដុល្លារអាមេរិក៕
