Daily News Sharing

វៀតណាម​ចង់​សម្រប​សម្រួល​ជាមួយ​កម្ពុជា​​ដើម្បី​សិក្សា​ពី​ផល​​ប៉ះពាល់​នៃ​គម្រោ​ង​ព្រែកជីក​ហ្វូណន​​តេជោ

64

នៅថ្ងៃ​ទី​ ​៨​ ​ខែ​សីហា​ ​​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម​ ​លោក​ ​Do​an​ K​h​a​c ​Vie​t​ ​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ប្រចាំ​នៅ​ទីក្រុង​ហាណូយ​ថា​ ​វៀតណាម​ចង់​សម្របសម្រួល​ជាមួយ​កម្ពុជា​លើ​ការ​វាយ​តម្លៃ​យ៉ាង​ទូលំទូលាយ​អំពី​ផល​ប៉ះពាល់​នៃ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​នៅ​ក្នុង​តំបន់​។​​ក្នុង​សន្និសីទ​នេះ​នេះ​ ​លោក​បាន​ហៅ​ទន្លេមេគង្គ​ថា​ ​ជា​ទ្រព្យសម្បត្តិ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ ​និង​ជា​ចំណុច​តភ្ជាប់​នៃ​សាមគ្គីភាព​ ​និង​មិត្តភាព​ពិសេស​រវាង​វៀតណាម​ ​ឡាវ​ ​និង​កម្ពុជា​។​

Middle Content

លោក​បាន​គូស​បញ្ជាក់​ថា​ ​វៀតណាម​មានបំណង​ចង់​ឱ្យ​ប្រទេស​នៅ​តាម​ដងទន្លេ​ ​រួម​ទាំង​កម្ពុជា​ ​រួមដៃគ្នា​គ្រប់គ្រង​ ​និង​អភិវឌ្ឍ​ធនធាន​ទឹក​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​និង​និរន្តរភាព​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​សហគមន៍​ ​និង​កូនចៅ​ជំនាន់​ក្រោយ​ ​ព្រមទាំង​សាមគ្គីភាព​រវាង​ប្រជាជាតិ​។​លោក​ ​Do​an​ K​h​a​c ​Vie​t​ ​គូស​បញ្ជាក់​ថា​ ​ក្នុងស្មារតី​នេះ​ ​វៀតណាម​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​របស់​កម្ពុជា​ ​និង​គោរព​ការ​អនុវត្ត​គម្រោង​ព្រែកជីក​របស់​ប្រទេស​ ​ដោយ​សង្កត់ធ្ងន់​ថា​ ​រដ្ឋាភិបាល​វៀតណាម​រំពឹង​ថា​នឹង​សហការ​ជាមួយ​កម្ពុជា​ក្នុង​វិ​ស​័​យ​នេះ​ ​ដើម្បី​បង្កើត​វិធានការ​សមស្រប​ ​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​របស់​គម្រោង​។​សូម​រម្លឹក​ថា​ ​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​បាន​ធ្វើការ​អប​អរសាទរ​យ៉ាងខ្លាំងក្លា​ចំពោះ​កា​របើក​ការដ្ឋាន​សាង​សង​ព្រែកជីក​ហ្វូណន​តេជោ ​ដែល​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ហៅថា​ ​«​ជា​គម្រោង​ដែល​ទទួលការ​គាំទ្រ​ពី​ប្រជាជន​ទូទាំង​ប្រទេស​មិនធ្លាប់​បានឃើញ​ពីមុន​មក​»​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ជាច្រើន​ដង​មក​ហើយ​ថា​ ​គម្រោង​តម្លៃ​ ​១​.​៧​ ​ពាន់​លាន​ដុល្លារ​ ​និង​គ្រប់គ្រង​ភាគច្រើន​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​នេះ​ ​នឹង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ទន្លេមេគង្គ​ ​ឬ​ក្នុង​តំបន់​នោះ​ឡើយ​៕KhmerTimes

Footer Content