Daily News Sharing

សម្តេច​ហ៊ុន​ ​សែនឆ្លើយតបចំពោះ​អត្ថប​ទ​ពី​កាសែត​ជា​ភា​សា​បុល​ហ្គា​រី​ដែល​​និយាយ​​ខុស​ពី​កម្ពុជា​ក្នុង​កា​រ​ជីកព្រែក​​​ហ្វូណន​ ​

63

នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៤​នេះ​ ​សម្តេច​ហ៊ុន​ ​សែន​ ​ប្រធាន​ព្រឹទ្ធសភា​ ​នៃ​ព្រះរាជាណាចក្រកម្ពុជាបាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​តេឡេក្រាម​ ​ដោយ​ចែករំលែក​បន្ត​ប្រតិកម្ម​ ​របស់​លោក​ ​ជា​ ​ច័ន្ទ​បរិបូណ៌​ ​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ដែល​បាន​សរសេរ​ឆ្លើយតប​ត​ចំពោះ​អត្ថបទ​ពី​កាសែត​ជា​ភាសា​រុស្សី​មួយ​មានឈ្មោះ​ថា​​«​សេ​ហ្គា​»​ ​ដែល​ផ្សាយ​ថ្ងៃ​ទី​៥​សីហា​ ​បាន​សរសេរ​ដាក់​ចំណងជើង​ថា​ ​«​ចិន​បំបែក​កម្ពុជា​ពី​វៀតណាម​ដោយ​បង្វែរ​ចរាចរណ៍​តាម​បណ្ដោយ​មេគង្គ​»​។​​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ដែល​ឯកឧត្តម​ ​ជា​ ​ច័ន្ទ​បរិបូណ៌​ ​បាន​សរសេរ​ហើយ​ត្រូវ​បាន​សម្តេច ​ហ៊ុន​ ​សែន​ ​ចែករំលែក​បន្ត​បាន​ខ្លឹមសារ​ថា​ ​៖​ ”​ខ្ញុំ​សូម​ពន្យល់​និង​ដើម្បី​ជួយ​បញ្ជាក់​ឲ្យបាន​ច្បាស់​ថា​ការ​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ ​ពុំមែន​ពឹងផ្អែក​លើ​លុយ​ចិន​ទាំងស្រុង​ឡើយ​ !​»​សម្តេចបាន​ធ្វើការ​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖​

Middle Content


​«​កម្ពុជា​ ​ពុំបាន​បោះបង់​មិត្ត​ណាមួយ​ចោល​ឡើយ​ !ការ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជា​មិត្ត​ ​គឺ​សម្បូរ​បែប​ ​ដូចជា​ផ្កា​ចម្រុះ​ពណ៌​។​យើង​រកស៊ី​ជាមួយ​ប្រទេស​ជា​ច្រើនលើស​កល​លោក​ ​ហើយក៏​មាន​ប្រទេស​ជាច្រើន​ ​បាន​ជួយ​ដល់​កម្ពុជា​តែ​មិត្ត​ចិន​ ​បាន​ជួយ​ដល់​កម្ពុជា​ ​ក្នុង​ការ​បំពេញ​បន្ថែម​នូវ​អ្វី​ដែល​កម្ពុជា​ត្រូវការ​ ​ដែល​ពុំ​មាន​អ្នកណា​មក​ជួយ​។​​ការ​លើកឡើង​ថា​ ​ព្រែកជីក​នេះ​ ​បាន​បម្រើ​អោយ​នាវា​យោធា​របស់​ចិន​ ​វា​គ្រាន់តែ​ជា​ក្តី​ស្រមៃ​របស់​អ្នក​ដែល​ច្រណែន​នឹង​កម្ពុជា​តែប៉ុណ្ណោះ​ ​។​កុំ​បារម្ភនឹង​កម្ពុជា​ ! ​កម្ពុជា​ ​ចេះ​គិត​ហើយ​ ! ​កម្ពុជា​ពេលនេះ​ ​ត្រូវ​កំណត់​ជោគវាសនា​ដោយខ្លួនឯង​ !-​ការ​ឡើង​កាន់​តំណែង​ជានា​យក​រដ្ឋ​ម​ន្រ្តី​របស់​សម្តេច​មហា​បវរ​ធិ​ប​តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​គឺជា​ការ​ឡើង​កាន់អំណាច​ដោយ​ការបោះឆ្នោត​ ​តាម​បែប​ប្រជាធិបតេយ្យ​ ​ដូច​ ​អាមេរិក​ ​ដែល​ ​G​e​or​g​e​ ​W​. ​Bush​ ​កូន​របស់​លោក​ ​G​e​or​g​e​ ​Bush​ ​ដែរ​ !
-​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម​ ! ​របប​ប៉ុ​ល​ព​ត​ ​១​៩​៧​៥​ ​ដល់​ឆ្នាំ​១​៩​៧​៩​ ​បាន​សម្លាប់​ប្រជាជន​ជិត​៣​លាន​នាក់​ ​ក្នុង​នោះ​មាន​បញ្ញាជន​ជាច្រើន​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ប្រទេស​ត្រូវ​បាន​បំផ្លិចបំផ្លាញ​គ្មាន​សល់​ ​និង​មាន​ប្រទេស​ប៊ុ​ល​ហ្គា​រី​ជា​សាក្សី​ស្រាប់​ ​ដែល​បាន​មកឃើញ​ ​និង​ជួយ​កម្ពុជា​ ​នា​ឆ្នាំ​១​៩​៧​៩​ ​នា​ ​ទ​.​វ​ ​៨​០​ ​និង​ ​៩​០​។​
-​រីឯ​បំណុល​ដែល​កម្ពុជា​បាន​ខ្ចី​ពី​បរទេស​ ​រួម​ទាំង​ប្រទេស​ចិន​ ​គឺជា​ក​ម្ចី​សម្រាប់​យកមក​កសាង​ប្រទេស​ ​ដូចជា​ ​ផ្លូវ​ ​ស្ពាន​ ​ជាច្រើន​ ​និយាយរួម​ ​គឺ​ចំណាយ​លើ​ការ​សាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​រឹង​ ​ពុំមែន​យកមក​សម្រាប់​ចំណាយ​ចរន្ត​ឡើយ​។​»​
ការ​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​P​AS​ ​និង​ ​P​PAP​ ​កាន់កាប់​ភាគ​ហ៊ុន​ ​៥​១​% ​និង​ OC​I​C ​៤​៩​% ​នៅ​ក្នុង​ការ​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ !
​ការ​វិនិយោគ​របស់​កំពង់ផែ​ទាំងពីរ​ ​នឹង​គ្របដណ្តប់​លើ​ ​២​១​K​m​ ​ហើយ​វា​ជាលើកដំបូង​នៃ​ការ​សាងសង់​ ​និង​មាន​គោលដៅ​សម្រាប់​ប្រតិបត្តិការ​ផ្លូវទឹក​ ​ស្រប​ពេល​ដែល​ ​៤​៩​%​ទៀត​ ​នឹង​គ្រប់គ្រង​ដោយ​ OC​I​C ​។​
កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ (​P​AS​) ​ដែល​បាន​ចុះបញ្ជី​ជា​សាធារណៈ​ ​និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ (​P​PAP​) ​នឹង​រួមគ្នា​កាន់កាប់​ភាគ​ហ៊ុន​ ​ចំនួន​ ​៥​១​% ​នៅ​ក្នុង​ ​Fun​an​ ​T​echo​ ​Inland​ ​Waterway​s ​and​ ​Logistics​ ​Co​.​L​t​d​ ​មាន​ភារកិច្ច​អភិវឌ្ឍន៍​ព្រែកជីក​ហ្វូណន​តេជោ ​ដែល​មាន​តម្លៃ​ ​១​,​៧​ពាន់​លាន​$ ​។​ ​ព្រែកជីក​នេះ​មាន​ប្រវែង​ ​១​៨​០​K​m​ ​ចាប់ពី​ខេត្ត​កណ្តាល​ ​ដល់​ខេត្ត​កែប​ ​។​យោង​តាម​ឯកសារ​របស់​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX) ​នៅ​ថ្ងៃនេះ​ ​ការ​វិនិយោគ​របស់​កំពង់ផែ​ទាំងពីរ​ ​នឹង​គ្របដណ្តប់​លើ​ព្រែកជីក​ក្នុង​ប្រវែង​ ​២​១​K​m​ដំបូង​ ​។​ ​ពួកគេ​ក៏​នឹង​រួមគ្នា​ធ្វើការ​តាមផ្លូវ​ទឹក​ផង​ដែរ​ ​។​
P​AS​ ​ដែល​នឹង​កាន់កាប់​ ​២​៦​% ​នៅ​ក្នុង​ប្រតិបត្តិការ​នេះ​បាន​និយាយ​ថា​ ​ប្រតិបត្តិការ​នៃ​ការដ្ឋាន​ព្រែកជីក​ហ្វូណន​តេជោ ​នឹង​ជួយ​ពង្រីក​សមត្ថភាព​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​របស់​ប្រទេស​កម្ពុជា​ទៅកាន់​ដែនសមុទ្រ​ ​។​
ដូចគ្នា​នេះ​ដែរ​ ​P​PAP​ ​ដែល​មាន​ភាគ​ហ៊ុន​ ​២​៥​% ​បាន​និយាយ​ថា​ប្រតិបត្តិការ​របស់​ពួកគេ​ ​នឹង​ពង្រីក​ផ្លូវ​ដឹកជញ្ជូន​ពី​ទី​តាំងរបស់​ខ្លួន​ទៅ​ ​«​ ​កំពង់ផែ​សមុទ្រ​ក្នុងស្រុក​ ​និង​គោលដៅ​អន្តរជាតិ​ ​»​ ​។​​ការ​រួម​ភាគ​ហ៊ុន​នេះ​ ​គឺ​ធ្វើឡើង​តាម​អនុសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដល់​ពួកគេ​ក្នុង​ការ​វិនិយោគ​លើ​គម្រោង​ព្រែកជីក​ជា​ប្រវត្តិសាស្ត្រ​ ​ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​៥​សីហា​២​០​២​៤​ ​។​
«​ ​P​AS​ ​មាន​សេចក្តី​សោមនស្ស​រីករាយ​ ​និង​មាន​កិត្តិយស​ជា​ខ្លាំង​ ​ដែល​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយក​រដ្ឋ​ម​ន្រ្តី​នៃ​កម្ពុជា​ ​ជឿជាក់​លើ​ពួកយើង​ ​ហើយ​ពួកយើង​ ​ពិតជា​មាន​មោទនភាព​ចំពោះ​ឱកាស​ក្នុង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​ ​ក្នុង​វឌ្ឍនភាព​របស់​កម្ពុជា​ ​»​ ​នេះ​ជា​ការ​លើកឡើង​របស់​ ​P​AS​ ​។​​ទន្ទឹម​នេះ​ ​ភាគ​ហ៊ុន​ដែល​នៅសល់​ស្មើនឹង​ ​៤​៩​% ​នឹង​ត្រូវ​កាន់កាប់​ដោយ​ក្រុមហ៊ុន​ ​Overseas​ ​Cam​bo​d​i​a​ ​Investment​ ​Cor​p​ (OC​I​C) ​របស់​អ្នកឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​។​
​ដំបូង​ឡើយ​ ​កម្ពុជា​រំពឹង​ថា​ ​ការ​វិនិយោគ​របស់​ចិន​នឹងជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍន៍​គម្រោង​ព្រែកជីក​នេះ​ ​ដោយ​ផ្អែកលើ​គ​ម្រូ​សាងសង់​-​ប្រតិបត្តិការ​-​ផ្ទេរ​ ​។​យ៉ាងណាមិញ​ ​អវត្តមាន​នៃ​ការ​វិនិយោគ​ពី​បរទេស​មានន័យ​ថា​ ​ការ​បណ្តាក់ទុន​ពី​ក្នុងស្រុក​នឹង​កើតមានឡើង​តាមរយៈ​ភាពជា​ដៃគូ​ទាំង​សាធារណៈ​ ​និង​ឯកជន​ ​។​
ការ​កាន់កាប់​ភាគ​ហ៊ុន​ដោយ​កំពង់ផែ​កម្ពុជា​ ​និង​ក្រុមហ៊ុន​ OC​I​C ​នៅ​ក្នុង​កិច្ចប្រតិបត្តិ​ការ​នេះ​ ​តំណាង​ឱ្យ​ការ​អភិវឌ្ឍន៍​ពេញលេញ​របស់​កម្ពុជា​ ​៕

Footer Content