អ៊ុយក្រែនបានវាយប្រហារជាបន្តបន្ទាប់យុទ្ធជនរុស្ស៊ីបាន’អវត្តមាន’ពីមូលដ្ឋាននៅគ្រីមៀ
យន្តហោះដែលធ្លាប់វាយប្រហារអ៊ុយក្រែនលែងបង្ហាញខ្លួននៅមូលដ្ឋានទ័ពអាកាសរុស្ស៊ីពីរនៅឧបទ្វីបគ្រីមៀ។នេះបើតាមសារព័ត៌មាន Newsweek នេះជាការលើកឡើងរបស់លោក Dmytro Pletenchuk អ្នកនាំពាក្យកងទ័ពជើងទឹកអ៊ុយក្រែន។ លោក Pletenchuk បាននិយាយថា ប្រទេសរុស្ស៊ីបច្ចុប្បន្នមានអាកាសយានដ្ឋានយោធាចំនួន៥នៅគ្រីមៀ “ប៉ុន្តែបច្ចុប្បន្ន២ក្នុងចំណោមនោះមិនមានយន្តហោះទេ” ។

យន្តហោះចម្បាំងរុស្ស៊ីនៅមូលដ្ឋាន Belbek ក្នុងទីក្រុង Sevastopol នៅលើឧបទ្វីបគ្រីមៀ។ រូបថត៖ Sputnik
លោកបានបន្ថែមថា រុស្ស៊ីអាចនឹងផ្លាស់ទីយន្តហោះទៅដីគោក ។ប៉ុន្តែពួកគេត្រូវមានប្រព័ន្ធភស្តុភារត្រឹមត្រូវដើម្បីចែកចាយប្រេង និងសម្ភារៈចាំបាច់ផ្សេងទៀត។បច្ចុប្បន្នក្រសួងការពារជាតិរុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយជុំវិញព័ត៌មានខាងលើនេះទេ។
ទីក្រុងគៀវបានវាយប្រហារជាបន្តបន្ទាប់ទៅលើមូលដ្ឋានទ័ពអាកាស មជ្ឈមណ្ឌលភស្តុភារនិងមូលដ្ឋានទ័ពជើងទឹករបស់ទីក្រុងម៉ូស្គូនៅឧបទ្វីបគ្រីមៀចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ឧបទ្វីបគ្រីមៀជាកម្មសិទ្ធិរបស់អ៊ុយក្រែន។ប៉ុន្តែត្រូវបានបញ្ចូលទៅក្នុងទឹកដីនៃសហព័ន្ធរុស្ស៊ីក្នុងឆ្នាំ២០១៤។ ទោះជាយ៉ាងណាក៏ដោយ អ៊ុយក្រែនបានអះអាងម្តងហើយម្តងទៀតថាខ្លួននឹងដណ្តើមបានការគ្រប់គ្រងគ្រីមៀពីរុស្ស៊ីឡើងវិញ។លើសពីនេះការវាយប្រហាររបស់អ៊ុយក្រែនក៏បានកំណត់គោលដៅលើមូលដ្ឋានទ័ពអាកាសនៅក្នុងប្រទេសរុស្ស៊ី រួមទាំងមូលដ្ឋាន Engels-2 ដែលមានយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយនៅក្នុងតំបន់ Saratov និងមូលដ្ឋានអាកាស Kushchyovskaya នៅ Krasnodar ។
កាលពីថ្ងៃទី៣ខែសីហា កងទ័ពអ៊ុយក្រែនបានប្រកាសថា ខ្លួនបានកំណត់គោលដៅលើអាកាសយានដ្ឋាន Morozovsk ក្នុងតំបន់ Rostov របស់រុស្ស៊ី ដោយវាយប្រហារឃ្លាំងរំសេវ រួមទាំងឃ្លាំងផ្ទុកគ្រាប់បែកដែលត្រូវបានប្រើដើម្បីវាយប្រហារអ៊ុយក្រែនអស់រយៈពេលជាច្រើនខែ។បន្ទាប់ពីទីក្រុងគៀវបានវាយប្រហារមូលដ្ឋាន Kushchyovskayaរបស់រុស្ស៊ីកាលពីដើមឆ្នាំនេះក្រសួងការពារជាតិអង់គ្លេសធ្លាប់បាននិយាយថារុស្ស៊ីប្រហែលជាត្រូវបំបែកយន្តហោះចម្បាំងរបស់ខ្លួន ដើម្បីចាប់ផ្តើមការវាយប្រហារលើកក្រោយរបស់អ៊ុយក្រែន។
ទន្ទឹមនឹងនេះប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានកំណត់អត្តសញ្ញាណមូលដ្ឋានទ័ពអាកាសរុស្ស៊ីចំនួនប្រាំនៅគ្រីមៀ រួមទាំងមូលដ្ឋាន Saky ភាគអាគ្នេយ៍នៃទីក្រុង Yepatoriya មូលដ្ឋាន Belbek នៅជិត Sevastopol មូលដ្ឋាន Dzhankoi នៅភាគខាងជើង មូលដ្ឋាន Kacha នៅជិត Sevastopol និង Hvardiyske ស្ថិតនៅកណ្តាលឧបទ្វីប។
នៅចុងខែកក្កដាកងកម្លាំងកាំជ្រួចរបស់អ៊ុយក្រែនក៏បានវាយប្រហារមូលដ្ឋានអាកាស Saky ដែលរុស្ស៊ីប្រើដើម្បី “គ្រប់គ្រងដែនអាកាស” លើសមុទ្រខ្មៅ និងសម្របសម្រួលការវាយឆ្មក់លើអ៊ុយក្រែន។
កាលពីមុននៅថ្ងៃទី១០ខែមិថុនាអ៊ុយក្រែនបានបើកការវាយប្រហារពេលយប់ប្រឆាំងនឹងប្រព័ន្ធការពារដែនអាកាសS-400 កម្រិតខ្ពស់របស់រុស្ស៊ីនៅឯមូលដ្ឋានDzhankoiរួមជាមួយនឹងប្រព័ន្ធពីរផ្សេងទៀតនៅជិត Yevpatoriya និង Chornomorske នៅគែមខាងលិចនៃឧបទ្វីប។ហើយនៅពាក់កណ្តាលខែឧសភា អ៊ុយក្រែនបានវាយប្រហារព្រលានយន្តហោះ Belbek។ រូបភាពពីផ្កាយរណបបង្ហាញថាយន្តហោះចម្បាំងរុស្ស៊ី៣គ្រឿងត្រូវបានបំផ្លាញ ហើយអគារជាច្រើនត្រូវបានខូចខាតនៅក្នុងទីក្រុង Belbek ។ ក្រុងគៀវក៏បានកំណត់គោលដៅមូលដ្ឋាននេះកាលពីចុងខែមករា ហើយបានបំផ្លាញកន្លែងរ៉ាដាមួយ៕
