Daily News Sharing

ក្រុមហាម៉ាស់បានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះលែងចំណាប់ខ្មាំងដែលមានសញ្ជាតិរុស្ស៊ី

11

សមាជិក ជាន់ ខ្ពស់ នៃ ក្រុម ហាម៉ាស់បាន ប្រកាស ថាកម្លាំង នេះ កំពុង កំណត់ ទីតាំងនិង ត្រៀម ខ្លួន រួច រាល់ ដើម្បី ដោះលែង ចំណាប់ខ្មាំង៨នាក់ ដែល មាន សញ្ជាតិ រុស្ស៊ី។”តាមរយៈក្រសួងការបរទេសរុស្ស៊ីយើងបានទទួលបញ្ជីឈ្មោះពលរដ្ឋដែលមានសញ្ជាតិ២។ យើងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបញ្ជីនេះ ហើយនឹងដាក់ពង្រាយវាដោយប្រុងប្រយ័ត្នព្រោះយើងចាត់ទុករុស្ស៊ីជាមិត្តជិតស្និទ្ធបំផុតរបស់យើង” Moussa Abu Marzook សមាជិកនៃក្រុមហាម៉ាស់។ នេះ បើ តាម នាយកដ្ឋាន កិច្ចការ នយោបាយនិង ការ បរទេស បាន ឲ្យ ដឹង នៅ ថ្ងៃ ទី ២៨ ខែ តុលា។ប្រព័ន្ធផ្សព្វផ្សាយរុស្សីបានរាយការណ៍ថាបញ្ជីរាយនាមដែលក្រុងម៉ូស្គូបានបញ្ជូនទៅកាន់ក្រុមហាម៉ាស់រួមមានបុគ្គលចំនួន៨ នាក់ដែលមានសញ្ជាតិអ៊ីស្រាអែលនិងរុស្ស៊ីដែលទំនងជាក្នុងចំណោមចំណាប់ខ្មាំងដែលអង្គការប្រដាប់អាវុធនេះបាននាំយកទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែកញ្ញា។

Middle Content


ក្រុមហាម៉ាស់កំពុងផ្ទៀងផ្ទាត់ទីតាំងរបស់មនុស្សទាំងនេះហើយត្រៀមខ្លួនរួចជាស្រេចក្នុងការដោះលែងពួកគេ។ Moussa Abu Marzook មិនបានបង្ហាញពីអត្តសញ្ញាណរបស់ចំណាប់ខ្មាំងទាំង៨នាក់នោះទេ ។ប៉ុន្តែបានកត់សម្គាល់ថាដំណើរការនៃការសង្គ្រោះចំណាប់ខ្មាំងគឺ “ពិបាកក្នុងស្ថានភាពបច្ចុប្បន្ន”។លោកបានហៅចំណាប់ខ្មាំងដែលក្រុមហាម៉ាស់បាននាំយកពីអ៊ីស្រាអែលទៅកាន់តំបន់ហ្គាហ្សាស្ទ្រីបថាជា “ពលរដ្ឋសន្តិភាព” ហើយបានអះអាងថាពួកគេត្រូវបានចាត់ទុកដូចជា “ភ្ញៀវ” របស់អង្គការ។សេចក្តីថ្លែងការណ៍អំពីចំណាប់ខ្មាំងដែលមានសញ្ជាតិរុស្ស៊ីត្រូវបានធ្វើឡើងដោយក្រុមហាម៉ាស់មិនយូរប៉ុន្មានបន្ទាប់ពីអង្គការបានបញ្ជូនគណៈប្រតិភូទៅទីក្រុងម៉ូស្គូដើម្បីពិភាក្សាជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Mikhail Bogdanov ។Hamas Abu Hamid សមាជិកនៃគណៈប្រតិភូហាម៉ាស់នៅពេលនោះគ្រាន់តែបានសារភាពថាអង្គភាពដែលចូលរួមក្នុងការវាយប្រហារលើអ៊ីស្រាអែល “បានចាប់ខ្លួនមនុស្សរាប់សិបនាក់ហើយពួកគេភាគច្រើនជាជនស៊ីវិល” ។

លោកបាននិយាយថាក្រុមហាម៉ាស់ត្រូវការ “បរិបទសន្តិភាព” ដើម្បីទាញយកចំណាប់ខ្មាំងមកវិញហើយមិនអាចធានាសុវត្ថិភាពរបស់ចំណាប់ខ្មាំងនិងដោះលែងពួកគេ។ប្រសិនបើអ៊ីស្រាអែលមិនទទួលយកបទឈប់បាញ់។អ៊ីស្រាអែលប៉ាន់ស្មានថាខ្មាន់កាំភ្លើងមកពីតំបន់ហ្គាហ្សាស្ទ្រីបបានចាប់ជំរិតមនុស្សជាង២២០នាក់នៅក្នុងការវាយប្រហារថ្ងៃទី៧ខែតុលា។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះចំណាប់ខ្មាំងប្រឈមមុខនឹងបញ្ហាជាច្រើន ដោយសារក្រុមហាម៉ាស់មិនទាន់បានប្រកាសពេញលេញអំពីអត្តសញ្ញាណ ឬស្ថានភាពនៃចំណាប់ខ្មាំងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ មន្ត្រីអ៊ីស្រាអែលជឿថាចំណាប់ខ្មាំងជាច្រើនអាចត្រូវបានឃុំខ្លួននៅក្នុងផ្លូវរូងក្រោមដីក្នុងតំបន់។គ្រួសារចំណាប់ខ្មាំងអ៊ីស្រាអែលបន្តអំពាវនាវឱ្យរដ្ឋាភិបាលនិងយោធាផ្តល់អាទិភាពដល់ការជួយសង្គ្រោះពលរដ្ឋនិងកំណត់ឱ្យបានច្បាស់លាស់អំពីស្ថានភាពនៃចំណាប់ខ្មាំងមុនពេលវាយឆ្មក់និងបំផ្លាញផ្លូវរូងក្រោមដីឬបន្ទាយរបស់ក្រុមហាម៉ាស់។”យើងមានការព្រួយបារម្ភ ខកចិត្ត និងខឹងសម្បារដែលមិនមានសមាជិកនៃរដ្ឋាភិបាលសម័យសង្រ្គាមបានជួបដោយផ្ទាល់ជាមួយគ្រួសារចំណាប់ខ្មាំង។ ពួកគេមិនពន្យល់ថាតើប្រតិបត្តិការនេះបានគំរាមកំហែងដល់អាយុជីវិតរបស់ចំណាប់ខ្មាំងជាង២០០នាក់នៅក្នុងហ្គាហ្សាស្រ្ទីបដែរឬទេ”។ គ្រួសារ ចំណាប់ខ្មាំង អ៊ីស្រាអែល បាន បង្ហោះ សេចក្តី ថ្លែងការណ៍ កាលពី ថ្ងៃ ទី ២៨ តុលា។បន្ទាប់ពីបីសប្តាហ៍នៃការប្រយុទ្ធគ្នាក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំង៤នាក់ ហើយបាននិយាយថា វានឹងដោះលែងបន្ថែមទៀត “នៅពេលដែលស្ថានភាពជាក់ស្តែងអនុញ្ញាត”។ កាលពីថ្ងៃទី២៦ខែតុលា ក្រុមហាម៉ាស់បានចោទប្រកាន់អ៊ីស្រាអែលពីការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់ចំណាប់ខ្មាំងប្រហែល៥០នាក់ ។ប៉ុន្តែមិនបានបង្ហាញពីអត្តសញ្ញាណជនរងគ្រោះឱ្យភាគីទាំងអស់បញ្ជាក់នោះទេ៕ប្រភពRIA, AFP, Times of Israel

Footer Content