Daily News Sharing

កម្ពុ​ជាទទួលបា​នចំណូលជា​ង២៧លា​នដុល្លារពីការ​លក់បណ្ណចូលទស្សនារ​មណីដ្ឋានអង្គរក្នុងរយៈ​ពេល៧ខែឆ្នាំ២​០២៤

28

កម្ពុជាទទួលបានចំណូលជាង២៧លានដុល្លារពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរប្រាសាទកោះកែរនិងកំពង់ផែចុងឃ្លៀសក្នុងរយៈពេល ៧ខែឆ្នាំ២០២៤នេះ។សេចក្ដីប្រកាសព័ត៌មានស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កាលពីថ្ងៃទី០១ ខែសីហាកន្លងទៅនេះ បានឱ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរនិងប្រាសាទកោះកេរមានចំនួន ៥៨៤ ៣៧៥នាក់ កើន៣៣.០០% និងទទួលបានចំណូល ២៧ ១៧៧ ៤៣០ដុល្លារអាមេរិក កើនឡើង ៣៣.៧៦% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។

Middle Content


រយៈពេល៧ខែ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ១ ១៦៨ ៧៥០ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយអង្គរដើម្បីជួយក្នុងមូលនិធិសម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។ឆ្នាំ២០២៣ភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនជាង៧៩ម៉ឺននាក់ទទួលបានចំណូល៣៧១៩៨៩៨៨ដុល្លារអាមេរិកកើនឡើងចំនួន២២២.៦៨ភាគរយ៕

 

Footer Content