Daily News Sharing

នាយ​ករដ្ឋមន្ត្រី​ជំរុញ​ឱ្យ​ពលរដ្ឋ​ទៅលេ​ង​ក​ម្សាន្ត​នៅ​ខេត្ត​៤​ស្ថិត​ក្នុង​តំប​ន់​ត្រីកោណ​

22

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ ​និង​ពិសា​ភោជនាហារ​សាមគ្គី​នៃ​មហា​គ្រួសារ​សមាគម​ឧកញ៉ា​កម្ពុជា​និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​ ​នា​ល្ងាច​ថ្ងៃ​ទី​០​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៤​ សម្តេចធិបតី​ហ៊ុន​ ​ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​កម្ពុជាបាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​នាំគ្នា​ទៅលេង​ក​ម្សាន្ដ​នៅ​ក្នុង​ខេត្ដ​៤​ចំនួន​ស្ថិតនៅ​ភាគ​ឦសាន​ដែល​ជា​គម្រោង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​និង​ទេសចរណ៍​នៅ​ទីនោះ​ឱ្យ​កាន់តែ​ច្រើន​។​​​សម្តេច​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ថ្លែង​ថា​៖​ ​«​សូម​បងប្អូន​ដែល​ឈឺឆ្អាល​រឿង​ជាតិ​ដែល​ទាំង​អ្នកគាំទ្រ​ ​និង​អ្នក​មិន​គាំទ្រ​ ​សូម​ប​ញ្ជេ​ញ​មតិ​ដោយ​ស្មារតី​យោគ​យល់គ្នា​ ​គោរព​គ្នា​ទៅវិញទៅមក​។​ ​កុំ​ធ្វើអ្វី​ដែល​ជ្រុល​ប៉ះពាល់​ដល់​សន្តិភាព​ ​ធ្វើ​ឱ្យ​ខាត​បង់ប្រយោជន៍​របស់យើង​ឱ្យ​សោះ​។​ ​បើ​ស្រឡាញ់​ខេត្ត​ទាំង​៤​នេះ​និង​ព្រួយបារម្ភ​សូម​នាំគ្នា​ទៅលេង​ខេត្ត​៤​នេះ​ឱ្យ​ច្រើន​ ​ទៅ​មើល​ខេត្ត​នេះ​ឱ្យ​ច្រើន​ ​ទៅ​មើល​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ ​ទេសចរណ៍​នៅ​ទីនោះ​ឱ្យ​ច្រើន​ ​ដើម្បី​បងប្អូន​ចូលរួម​ផ្ទាល់​»​។​

Middle Content


សម្តេចនាយករដ្ឋមន្ត្រី​បាន​លើកឡើង​ថា​ ​បើខ្លាច​បាត់​ខ្លាំង​សូម​នាំគ្នា​ទៅ​មើល​ដើរលេង​ឱ្យ​បាន​ច្រើន​ ​ដែល​ជា​ចំណុច​នេះ​ជាការល្អ​មួយ​។​ ​សម្តេច​ក៏បាន​អំពាវនាវ​ដល់​សមាគម​ឧកញ៉ា​ ​សមាជិកសភា​ពាណិជ្ជកម្ម​ ​អ្នក​វិនិយោគ​កម្ពុជា​ទាំងអស់​រួមគ្នា​តម្រង់​ទិស​ ​អាទិភាព​មួយ​ក្នុង​ការ​គិត​ពី​ការ​វិនិយោគ​របស់​ខ្លួន​រួមគ្នា​ទៅ​វិនិយោគ​នៅ​ទិសឦសាន​ ​ដើម្បី​ឱ្យ​ខេត្ត​ទាំង​៤​ ​នោះ​កាន់តែ​រីក​ចម្រើន​ខ្លាំង​។​សម្តេច ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​សង្កត់ធ្ងន់​ថា​៖​ ​«​បង្កើន​មនុស្ស​តាមរយៈ២​ចំណុច​ ​គឺ​ទី​១៖​ ​អ្នក​ដែល​នៅ​ទីនោះ​មានកូន​ចៅ​ច្រើន​ ​ទី​២៖​ ​បង្កើន​សេដ្ឋកិច្ច​វិនិយោគ​នៅ​ទីនោះ​ឱ្យ​ច្រើន​ ​»​។​​ក្នុង​ឱកាស​នោះ​ដែរ​ ​សម្តេច​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​បើ​ស្រឡាញ់​ទឹកដី​ ​យើង​រួមគ្នា​ ​កសាង​ប្រទេស​របស់យើង​ ​ថែរក្សា​ទឹកដី​របស់យើង​ ​បើ​ស្រឡាញ់​ជាតិ​ពិតប្រាកដ​រួមគ្នា​ធ្វើអំពើ​វិជ្ជមាន​ ​ដើម្បី​ថែរក្សា​ខេត្ត​ទាំង​៤​ ​ជំរុញ​សេដ្ឋកិច្ច​ ​ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​ទាំង​៤​នេះ​ ​ជាមួយ​រាជរដ្ឋាភិបាល​៕

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş