Daily News Sharing

បេ​សកជនពិសេស​រប​ស់​ប្រធានក្រុមប្រឹក្សារដ្ឋបា​លរដ្ឋមីយ៉ាន់ម៉ា​កោតសរ​សើរការអភិវឌ្ឍដ៏ឆាប់​រហ័សរ​បស់​កម្ពុជា

23

ក្នុងឱកាសនៃជំនួបឯកឧត្តម អ៊ូ កូកូ ឡាំង (U Ko Ko Hlaing) បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាបានថ្លែងកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា នៅរៀងរាល់ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជា។ឯកឧត្តម អ៊ូ កូកូ ឡាំងបានវាយតម្លៃខ្ពស់អំពីមិត្តភាព និងទំនាក់ទំនងដ៏ល្អប្រសើររវាងមីយ៉ាន់ម៉ា និងកម្ពុជា និងជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។ ឯកឧត្តម អ៊ូ កូកូ ឡាំង បានគោរពជម្រាបជូនសម្តេចធិបតី អំពីស្ថានភាពវិវត្តន៍នាពេលថ្មីៗ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

Middle Content


សម្ដេចធិបតី បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម អ៊ូ កូកូ ឡាំង នៅកម្ពុជានិងបានគូសបញ្ជាក់ថាកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-មីយ៉ាន់ម៉ា នៅមានសក្តានុពល លើវិស័យជាច្រើន។ សម្ដេចធិបតី សង្ឃឹមថា ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា នឹងត្រូវបានដោះស្រាយ ក្នុងពេលអនាគតដ៏ខ្លី។នាឱកាសនៃជំនួបវិស័យសក្តានុពលមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានលើកឡើង មានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន៕

Footer Content