យ័នគឺជាប្រាក់ដែលគេប្រើច្រើនជាងគេទី២ក្នុងប្រតិបត្តិការហិរញ្ញវត្ថុពិភពលោក
ឌុំសាវ៉ុនប្រភពChina Daily,Reuters
តួលេខចុងក្រោយបង្ហាញថាប្រាក់យ័នបានលើសប្រាក់អឺរ៉ូដើម្បីក្លាយជារូបិយប័ណ្ណដែលប្រើប្រាស់ច្រើនបំផុតទី២នៅក្នុងវិស័យហិរញ្ញវត្ថុពិភពលោក។យោងតាមសមាគមទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោក (SWIFT)ចំណែកទីផ្សាររបស់ប្រាក់យ័នក្នុងខែមិថុនាគឺ៥.៩៩% កើនឡើងពី៥.០៨%ក្នុងខែឧសភាចំណែកទីផ្សាររបស់ប្រាក់អឺរ៉ូគឺ៥.៩២% ។នេះមិនមែនជាលើកទីមួយទេដែលប្រាក់យ័នបានលើសប្រាក់អឺរ៉ូក្នុងប្រតិបត្តិការហិរញ្ញវត្ថុ។

ទិន្នន័យSWIFTបង្ហាញថាពេលវេលាចុងក្រោយនេះបានកើតឡើងគឺខែវិច្ឆិកាឆ្នាំ២០២៣។ការកាន់កាប់ចំណែកទីផ្សារដ៏ធំបំផុតនៅក្នុងវិស័យនេះនៅតែជាUSDដែលមានច្រើនជាង៨០%។ប្រសិនបើគណនាការទូទាត់ជាសកលប្រាក់យ័នបច្ចុប្បន្នជារូបិយប័ណ្ណដែលប្រើប្រាស់ច្រើនបំផុតទី៤នេះជាខែទី៨ជាប់ៗគ្នាដែលប្រាក់យ័នបានកាន់កាប់តំណែងនេះ ជាមួយនឹងចំណែកទីផ្សារ៤.៦១%នៅក្នុងខែមិថុនាទិន្នន័យនេះបានកើនឡើងបន្តិចធៀបនឹង៤.៤៧% នៅក្នុងខែឧសភា។ប៉ុន្តែគឺជិតទ្វេដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។SWIFT បាននិយាយថា រូបិយប័ណ្ណដែលប្រើប្រាស់ច្រើនបំផុតក្នុងការទូទាត់ជាសាកលបច្ចុប្បន្នគឺ USD, អឺរ៉ូ, ផោន, យ័ន និងយ៉េន។ ចំណែកទីផ្សាររបស់ USD គឺជិត ៦០%។ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះប្រទេសចិនបានធ្វើអន្តរកម្មយ៉ាងសកម្មនូវRMB។ពួកគេខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុសម្រាប់ការទូទាត់ឆ្លងប្រទេសនៃរូបិយប័ណ្ណនេះ។ជាក់ស្តែងប្រទេសនេះបានបង្កើតធនាគារទូទាត់ប្រាក់យ័នក្នុងទីផ្សារបរទេស។ ពួកគេក៏បានពង្រីកប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងព្រំដែន(CIPS)ផងដែរ។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះប្រទេសមួយចំនួនដូចជារុស្ស៊ីនិងប្រេស៊ីលក៏បានបង្កើនការប្រើប្រាស់ប្រាក់យ័នក្នុងបរិបទនៃការខ្វះខាតប្រាក់ដុល្លារផងដែរ។ ប្រទេសចិនកាលពីឆ្នាំមុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណជាមួយអាហ្សង់ទីន៕
