Daily News Sharing

ជំនន់​​​ទឹក​ស្ទឹង​សែន​ឡើង​ដ​ល់​ក​ម្រិ​ត​គោះ​​ជួង ​

33

ក​ម្ពស់​ទឹក​ស្ទឹង​សែន​បាន​ឡើង​ដល់ក​ម្រិ​ត​ប្រកាស​អាសន្ន​១​៣​.​៥​១​ម៉ែត្រ​ ​ពោលគឺលើសកម្រិតប្រកា​សអាសន្ន១៣.៥០​ម៉ែត្រ​។​នេះបើតាមឲ្យប្រកាសដឹងពី​រដ្ឋបាល​ខេត្ត​កំពង់ធំ​។អាជ្ញាធរ​មូលដ្ឋាន​បាន​ក្រើន​រំលឹក​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងស្ទឹង​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។

Middle Content

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​កាល​ពីម្សិលមិញ​ ​រដ្ឋបាល​ខេត្ត​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ធំ​ទាំងអស់​ ​និង​ពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​សែន​។​ជាពិសេស​អ្នក​រស់នៅ​តំបន់​ងាយ​រងគ្រោះ​ ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ ​ដោយ​ហាម​កូនចៅ​តូច​ៗ​កុំ​ឱ្យ​ចុះ​លេង​ទឹក​ ​និង​ត្រូវ​ត្រៀម​រៀបចំ​ទុកដាក់​សម្ភារ​ ​ឯក​សារសំខាន់​ៗ​ដែល​ចាំបាច់​ឱ្យ​បាន​ត្រឹមត្រូវ​។​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ត្រៀម​រៀបចំផែនការ​អន្តរាគមន៍​ ​និង​ត្រៀម​រៀបចំ​ទី​ទួល​សុវត្ថិភាព​ឱ្យ​បាន​សមរម្យ​ក្នុង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​ទី​ទួល​សុវត្ថិភាព​ ​ម្យ៉ាង​វិញទៀត​ ​ត្រូវធ្វើ​ការ​ផ្សព្វផ្សាយ​ ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​លើ​សុខភាព​អនាម័យ​ ​ដើម្បី​ជៀសវាង​ជំងឺឆ្លង​ផ្សេងៗ​ក្នុង​អំឡុង​ពេល​ដែល​មាន​គ្រោះ​ទឹកជំនន់​។​រដ្ឋបាល​ខេត្ត​កំពង់ធំ​ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ ​ដើម្បី​ធានា​បាន​នូវ​ការ​ជួយ​ស​ង្រោ្គះ​ទាន់ពេល​វេលា​ ​និង​មាន​ប្រសិទ្ធ​ភាព​ចំពោះ​គ្រោះ​មហន្តរាយ​ដែល​អាច​កើតមាន​។​លោក​ ​នួន​ ​ផា​រ័ត្ន ភិ​បាល​ខេត្ត​កំពង់ធំ​ ​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅ​ឃុំ​ព្រៃ​គុយ​ ​និង​ឃុំ​កំពង់​ស្វាយ​ ​ដែល​ផ្ទៃដី​ស្រែ​ចំនួន​ ​១​.​១​០​៨​ ​ហិកតា​ ​បាន​រង​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ ​ក្នុង​នោះ​ ​៩​៩​៦​ ​ហិកតា​ ​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​។​ ​ដំណាំ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ផ្សេងទៀត​ក៏បាន​រង​ការខូចខាត​ផង​ដែរ​។​​លោក​ ​ប៉ែន​ ​វណ្ណ​រិទ្ធ​ ​ប្រធានមន្ទីរ​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ខេត្ត​កំពង់ធំ​ ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បានទេ​ ​ខណៈ​លោក​បាន​កំពុង​ជាប់​ប្រជុំ​។​ទោះ​ជា​យ៉ាងនេះ​ក្តី​ ​លោក​ធ្លាប់​បាន​រាយការណ៍​ប្រាប់​សារ​ព័ត៌មាន​ក្នុងស្រុក​ថា​ ​ស្រុក​ចំនួន​៧​ ​រួម​មាន​ ​ស្រុក​កំពង់​ស្វាយ​ ​ប្រាសាទ​សំបូរ​ ​ស្រុក​សណ្តា​ន់ ​បារាយណ៍​ ​ស​ន្ទុ​ក​ ​ស្ទោង​ ​និង​ក្រុង​ស្ទឹង​សែន​ ​រងគ្រោះ​ ​ដោយ​ទឹកជំនន់​ ​ប៉ះពាល់​ផ្ទៃដី​ស្រែ​ចំនួន​ ​១​៧​១​៣​ ​ហិកតា​ ​និង​បំផ្លាញ​ដល់ទៅ​ ​១​១​៨​២​ ​ហិកតា​ ​ដោយឡែក​ស្រុក​កំពង់​ស្វាយ​ ​រងគ្រោះ​ខ្លាំង​ជាងគេ​។​ស្ថានភាព​កាន់តែ​អាក្រក់​ទៅ​ៗ​ ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ ​ផ្គរ​ ​រន្ទះ​ ​និង​ខ្យល់​កន្ត្រាក់​ ​បើ​យោង​តាម​ការ​ព្យាករណ៍​របស់​​​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​។​ក្រសួង​ធនធាន​ទឹកបាន​ព្យាករណ៍​ថា​ ​ចាប់ពី​ថ្ងៃម្សិលមិញ​ ​ដល់​ថ្ងៃអង្គារ​ ​ភ្លៀង​នឹង​បន្ត​ធ្លាក់​ពាសពេញ​តំបន់​ទំនាប​ ​គ្របដណ្តប់​ ​១​៥​ភាគរយ​ ​នៃ​តំបន់​ ​ជាមួយនឹង​ស្ថានភាព​ស្រដៀងគ្នា​នេះ​ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​កើតមាន​នៅ​តំបន់​ខ្ពង់រាប​ ​និង​តំបន់​ឆ្នេរ​ ​ដោយសារ​ឥទ្ធិពល​ចុះ​ខ្សោយ​នៃ​ព្យុះ​ទី​ហ្វុ​ង​ ​G​a​e​m​i​ ​លើ​សមុទ្រ​ចិន​ខាងត្បូង៕​ Khmer Times

Footer Content