Daily News Sharing

អា​ស៊ា​ន​-​អាមេរិក​ប្តេជ្ញា​ចិត្ត​ក្នុង​​ការ​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​

16

កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អា​ស៊ាន​ជាមួយ​សហរដ្ឋអាមេរិក​បាន​រំលឹក​ឡើងវិញ​នូវ​ជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អា​ស៊ាន​-​សហរដ្ឋអាមេរិក​ ​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ដើម្បី​រំលឹក​ខួប​អនុ​ស្សា​វ​រី​យ៍​លើក​ទី​៤​៥​និង​ការ​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ គ្រប់ជ្រុងជ្រោយ​អា​ស៊ាន​-​សហរដ្ឋអាមេរិក​ ​នា​ឱកាស​កិច្ចប្រជុំ​កំពូល​អា​ស៊ាន​-​សហរដ្ឋអាមេរិក​លើក​ទី​ ​១​០​ ​នៅ​ឆ្នាំ​២​០​២​២​។​​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​ ​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ខាងលើ​ ​កាលពី​ថ្ងៃ​ទី​២​៧​ ​ខែ​កក្កដា​នេះ​ ​បាន​ឱ្យ​ដឹង​ថា​ ​កិច្ចប្រជុំ​បាន​បញ្ជាក់​សា​រឡើងវិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ ​សេដ្ឋកិច្ច​អា​ស៊ាន​-​សហរដ្ឋអាមេរិក​ ​រួម​មាន​ ​តាមរយៈ​ការ​អនុវត្ត​ផែនការ​ការងារ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​អា​ស៊ាន​-​សហរដ្ឋអាមេរិក​ (​T​IF​A​) ​និង​ផែនការ​ការងារ​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​ (​E​3) ​កម្មវិធី​ការ​តភ្ជាប់​សហរដ្ឋអាមេរិក​-​អា​ស៊ាន​ ​ក៏ដូចជា​តាមរយៈ​កិច្ច​សន្ទនា​ ​និង​ទំនាក់ទំនង​របស់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អា​ស៊ាន​ (​A​E​M​) ​និង​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ (​US​T​R) ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អា​ស៊ាន​(​US​-​A​BC)​។​

Middle Content


​ក្នុង​អង្គប្រជុំ​ខាងលើ​ ​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រីការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ ​បាន​លើកឡើង​ពី​សក្តានុពល​ដ៏​អស្ចារ្យ​នៃ​ការ​រួមចំណែក​យ៉ាងសកម្ម​របស់​សហរដ្ឋអាមេរិក​ ​ក្នុង​ការ​អនុវត្ត​ផែនការ​មេ​ឌី​ជី​ថល​អា​ស៊ាន​ឆ្នាំ​២​០​២​៥​ ​និង​បាន​សង្កត់ធ្ងន់​លើ​សារសំខាន់​នៃ​ការ​ផ្សារភ្ជាប់​គ​ម្លា​ត​ឌី​ជី​ថល​នៅ​ក្នុង​តំបន់​ ​ដើម្បី​ធានា​ថា​គ្មាន​នរណា​ម្នាក់​ ​និង​គ្មាន​កន្លែងណា​មួយ​ត្រូវ​បាន​ទុកចោល​។​​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​ ​បាន​បន្ថែម​ថា​ ​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​បាន​ស្វាគមន៍​កិច្ច​ ​សន្ទនា​ថ្នាក់​រដ្ឋមន្ត្រី​អា​ស៊ាន​-​សហរដ្ឋអាមេរិក​ ​ស្តីពី​បរិស្ថាន​ ​និង​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ​លើក​១​ ​និង​ ​ការ​អនុម័ត​ផែនការ​ការងារ​បរិស្ថាន​ ​និង​អាកាសធាតុ​អា​ស៊ាន​-​សហរដ្ឋអាមេរិក​ ​ព្រមទាំង​បាន​លើកទឹកចិត្ត​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​លើក​ក​ម្ពស់​ថាមពល​ក​កើតឡើងវិញ​ ​ថាមពល​ ​បៃតង​ ​និង​ថាមពល​បំ​ភាយ​កា​បូ​ន​ទាប​ ​និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ថាមពល​ ​ប្រកបដោយ​ ​ចីរភាព​ ​តាមរយៈ​ភាពជា​ដៃគូ​សាធារណៈ​ ​និង​ឯកជន​។​
លើស​ពី​នេះ​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​បាន​បញ្ជាក់​សារជាថ្មី​ ​ពី​ការ​ត្រៀម​ខ្លួន​រួចរាល់​របស់​កម្ពុជា​ ​ក្នុង​ការ​ទទួល​តួនាទី​ជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​ដៃ​គូសន្ទនា​អា​ស៊ាន​-​សហរដ្ឋអាមេរិក​ ​សម្រាប់​អាណត្តិ​២​០​២​៤​-​២​០​២​៧​ ​ដើម្បី​ជំរុញ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​និង​ជំរុញ​ទំនាក់ទំនង​នេះ​ឆ្ពោះទៅ​កាន់​ក​ម្រិ​ត​ខ្ពស់​បន្ថែម​ទៀត​៕Khmer Times

Footer Content