Daily News Sharing

រថយ​ន្ត​ទាំងតូច​-​ធំ​អាច​ច​រាចរណ៍​ឆ្លងកាត់​ប​ណ្តោះអាសន្ន​បាន​លើ​​កំណាត់ផ្លូវ​ជាតិ​​លេខ​១​០

38

រថយន្ត​ទាំងតូច​-​ធំ​ អាច​ចរាចរណ៍​ឆ្លងកាត់​បណ្តោះអាសន្ន​បានហើយ​លើ​កំណាត់ផ្លូវ​ជាតិ​លេខ​១​០​(​ប្រ​ម៉ោ​យ​-​អូរ​សោម​)​ដែល​រង​ការខូចខាត​ដោយ​ទឹក​ហូរច្រោះ​។​នេះ​បើ​តាមសំណេរលើផេករបស់​ក្រសួងសាធារណការ​​និង​ដឹកជញ្ជូន​។​​

Middle Content

លោក​ ​ផន​ ​រឹម​ ​អ្នកនាំពាក្យ​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ ​បានប្រាប់បណ្តាញព័ត៌មាននៅ​ព្រឹក​ថ្ងៃ​ទី​២​៨​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​ថា​ ​កន្លែង​ស្រុត​ ​ប្រេះ​ ​បាក់​ ​ដោយសារ​ទឹក​ហូរច្រោះ​ផ្លូវជាតិ​លេខ​១​០​ ​អាច​ចរាចរណ៍​បណ្តោះ​បានហើយ​ទាំង​យានយន្ត​ធុន​តូច​-​ធំ​ ​បន្ទាប់ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​តភ្ជាប់​ឡើងវិញ​ ​ជាពិសេស​ការ​ចង្អុលបង្ហាញ​ ​និង​ការ​យកចិត្តទុកដាក់​ខ្ពស់​ជាប្រចាំ​របស់លោក ​ប៉េង​ ​ពោធិ៍​នា​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​និង​ដឹង​ជញ្ជូន​ ​និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ ​នៃ​ខេត្ត​ពោធិ៍សាត់​។​អ្នកនាំពាក្យ​បាន​គូស​បញ្ជាក់ប្រភពដដែល​ថា​គិត​ត្រឹម​ចុងខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​នេះ​ ​គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​១​០​ ​សម្រេច​បាន​៨​៩​,​៥​៦​% ​ហើយ​។​ ​ផ្លូវជាតិ​លេខ​១​០​នេះ​ ​ជា​ប្រភេទ​ផ្លូវ​ ​Grade​ ​I​I​I​ ​ក្រាល​កៅស៊ូ​ពីរ​ស្រទាប់​ (​D​BS​T​) ​មាន​ប្រវែង​សរុប​ ​១​៩​៨​,​៥​១​ ​គីឡូម៉ែត្រ​ ​និង​តភ្ជាប់​ខេត្ត​ចំនួន​៣​ ​រួម​មាន​៖​ខេត្ត​កោះ​កុង​ ​ខេត្ត​ពោធិ៍សាត់​ ​និង​ខេត្ត​បាត់​ដំបង​។​ ​គម្រោង​សាងសង់​ផ្លូវ​នេះ​ ​មាន​រយៈពេល​ ​៦​៦​ខែ​ ​និង​បាន​ចាប់ផ្ដើម​សាងសង់​ពី​ថ្ងៃ​ទី​១​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​ហើយ​គ្រោង​នឹង​បញ្ចប់​នា​ខែ​មិថុនា​ ឆ្នាំ​២​០​២​៥​ខាងមុខនេះ។
សូមជម្រាបជូនថានៅ​ពេលនេះ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ឥត​ស្រាកស្រាន្ត​ ​ខណៈ​ដែល​ក្រុម​ការងារ​ការដ្ឋាន​កំពុង​មមាញឹក​ទាំង​ភ្លៀង​ប្រឹងប្រែង​ធ្វើ​អោយ​កាន់តែ​ប្រសើរ​ឡើង​កន្លែង​ស្រុត​ ​ប្រេះ​ ​បាក់​ ​ដោយសារ​ទឹក​ហូរច្រោះ​នៅ​ចំណុច​ ​P​K90+600 ​ចន្លោះ​ឃុំ​ប្រ​ម៉ោ​យ​-​ឃុំ​អូរ​សោម​ ​ស្រុក​វាល​វែង​ ​ខេត្ត​ពោធិ៍សាត់​ ​និង​ធានា​អោយ​មានការ​ចរាចរណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​ទីតាំង​លើ​កំណាត់ផ្លូវ​ជាតិ​១​០​ ​ដែល​មាន​ដី​រអិល​ ​បាក់​ ​ស្រុត​នេះ​ ​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ជាប្រចាំ​ជោគ​ជាំ​ជាង​កន្លះ​ខែ​មកនេះ​ ​ធ្វើ​ឱ្យ​ទឹក​ហូរច្រោះ​ដី​នៅ​ស្រទាប់​ខាងក្រោម​ ​និង​បាក់​ស្រុត​ ​កាលពី​ល្ងាច​ថ្ងៃ​ទី​២​៥​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​៕

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş