ចាប់ខ្លួនបុរសម្នាក់យកទង់ជាតិកម្ពុជាជាន់
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលបានជាន់ទង់ជាតិកម្ពុជានៅលើទូកនេសាទនៅក្នុងទន្លេមេគង្គ ខណៈកំពុងធ្វើការនេសាទ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងនាំខ្លួនយកមកសួរនាំលេករណីនេះហើយ។

បើតាមការបញ្ជាក់ពីលោក ប៊ុន សុខា នាយការិយាល័យព្រហ្មទណ្ឌកម្រិតសាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឱ្យដឹងថា បុរសរូបនេះមានឈ្មោះ ឃិន ភារម្យ អាយុ ៥២ឆ្នាំ រស់លំនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ។ពាក់ព័ន្ធនឹងករណីខាងលើ រដ្ឋបាលខេត្តក្រចេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មានថា ថ្មីៗនេះ មានគ្រុបបណ្តាញទំនាក់ទំនងសង្គមគណនីឈ្មោះ របាយការណ៍ថ្មី គ្រុប៥៥៥នាក់ និងគណនីហ្វេសប៊ុកឈ្មោះ បងសំណាង មានលាភ បានបង្ហោះព័ត៌មាន បុរសម្នាក់ធ្វើការនេសាទ យកទង់ជាតិព្រះរាជាណាចក្រកម្ពុជាមកជាន់នៅលើទូកនេសាទ នៅក្នុងទន្លេមុខសាលមហោស្រពខេត្ត កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ៕Khmer Times
