មូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់ត្រូវបានវាយប្រហារ
ដោយ៖ឌុំសាវ៉ុន
អ្នកនាំពាក្យមន្ទីរបញ្ចកោណបានបញ្ជាក់ថាការវាយប្រហារមួយបានកើតឡើងនៅជិតមូលដ្ឋានទ័ពអាកាសAin al-Asad ជាកន្លែងដែលទាហានអាមេរិកឈរជើងនៅក្នុងខេត្តAnbar ភាគខាងលិចប្រទេសអ៊ីរ៉ាក់។ចែករំលែកជាមួយទីភ្នាក់ងារសារព័ត៌មាន Sputnikអ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយថា”យើងអាចបញ្ជាក់បានថាមានការវាយប្រហារនៅជិតខាងក្រៅមូលដ្ឋានហើយមិនបណ្តាលឱ្យមានការខូចខាតឬរបួសទេ”។មន្ទីរបញ្ចកោណបានបន្ថែមថាបច្ចុប្បន្ននេះគេមិនដឹងថាឧបករណ៍អ្វីត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារកាលពីថ្ងៃទី២៥ខែកក្កដាឬចំនួនគ្រាប់ត្រូវបានបាញ់បង្ហោះ។កាលពីដើមខែនេះយន្តហោះគ្មានមនុស្សបើក (UAVs) ពីរគ្រឿងក៏បានវាយប្រហារមូលដ្ឋានទ័ពអាកាស Ain al-Asad ផងដែរ។ ហេតុការណ៍នេះត្រូវបានគេកំណត់ថាមិនបណ្តាលឱ្យមានការខូចខាតឬរងគ្រោះឡើយ ។

ទាហានអាមេរិកចូលរួមក្នុងសមយុទ្ធនៅមូលដ្ឋានទ័ពអាកាស Ain al-Asad ប្រទេសអ៊ីរ៉ាក់។ រូបថត៖ កងទ័ពអាមេរិក
កងកម្លាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី គឺជាគោលដៅនៃការវាយប្រហារជាច្រើនចាប់តាំងពីខែតុលា ឆ្នាំ 2023 បន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប។បច្ចុប្បន្ននេះយោធាអាមេរិកមានទាហានប្រហែល២,៥០០នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ហើយទាហាន៩០០នាក់នៅភាគខាងកើតប្រទេសស៊ីរី ផ្តល់យោបល់និងគាំទ្រដល់កងកម្លាំងក្នុងតំបន់ដើម្បីទប់ស្កាត់ការងើបឡើងនៃក្រុមISដែលជាក្រុមភេរវករដែលបានកាន់កាប់ទឹកដីជាច្រើននៃប្រទេសអ៊ីរ៉ាក់និងស៊ីរីកាលពីឆ្នាំ២០១៤ កន្លងទៅបានចាញ់។
មូលដ្ឋាន Ain al-Asad ក៏ជាគោលដៅនៃការវាយប្រហារដោយអ៊ីរ៉ង់ ក្នុងការសងសឹកចំពោះការសម្លាប់អតីតឧត្តមសេនីយអ៊ីរ៉ង់ Qasem Soleimani ដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២០៕
