លោកTrumpនិងលោកស្រីHarrisបានបង្ហាញទស្សនៈប្រឆាំងនៅក្នុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោត
ការប្រណាំងទៅកាន់សេតវិមានរវាងលោកTrump និងលោកស្រី Harris បានបង្ហាញភាពកាចសាហាវតាំងពីដើមមកនៅពេលដែលបេក្ខជនទាំងពីរមិនខ្លាចក្នុងការវាយលុកគ្នាទៅវិញទៅមកក្នុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោត។យោងតាមកាសែត New York Times កាលពីថ្ងៃទី២៤ ខែកក្កដា អតីតប្រធានាធិបតីអាមេរិកDonaldTrumpមានព្រឹត្តិការណ៍យុទ្ធនាការមួយនៅNorthCarolina។នៅទីនេះបេក្ខជនមកពីគណបក្សសាធារណរដ្ឋបានធ្វើការវាយប្រហារយ៉ាងខ្លាំងទៅលើលោកស្រី Kamala Harris ។

លោក Trump បាននិយាយថា “លោកស្រី Harris គឺជាឥស្សរជនឆ្វេងនិយមខ្លាំងហើយយើងមិនចង់បានមនុស្សបែបនេះដឹកនាំប្រទេសនោះទេ។លោកស្រីគឺជាមនុស្សដែលនៅពីក្រោយគ្រោះមហន្តរាយទាំងអស់នៃរដ្ឋបាលរបស់ប្រធានាធិបតីBiden”។នៅក្នុងសុន្ទរកថារបស់លោក Trump ក៏បានរិះគន់ជំហររបស់លោកស្រី Harris ចំពោះការរំលូតកូនដោយសង្កត់ធ្ងន់ថាការរំលូតកូនក្នុងខែទី៨ឬទី៩នៃការមានផ្ទៃពោះគឺ “ហួសហេតុ” ។មុនពេលព្រឹត្តិការណ៍នៅ North Carolina លោក Trump បាននិយាយថា លោកស្រី Harris ទទួលខុសត្រូវចំពោះបញ្ហាអន្តោប្រវេសន៍ខុសច្បាប់។ ក្រុមយុទ្ធនាការរបស់លោកTrumpក៏បានបង្ហោះស្ថិតិដែលបង្ហាញថាលោកស្រី Harris គឺជាអនុប្រធានដែលគេស្គាល់តិចបំផុតនៅក្នុងសហរដ្ឋអាមេរិក ហើយលទ្ធផលស្ទង់មតិរបស់ប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះ គឺគ្រាន់តែជា ស្ទង់”ឥទ្ធិពល” ប៉ុណ្ណោះ។ម្យ៉ាងវិញទៀត លោកស្រី Harris ក៏មិនស្ទាក់ស្ទើរក្នុងការរិះគន់លោកTrumpនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការលើកដំបូងរបស់លោកស្រីក្នុងនាមជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ។”ការបោះឆ្នោតខែវិច្ឆិកាគឺជាកន្លែងដែលជម្រើសត្រូវបានធ្វើឡើងរវាងអតីតកាលនិងអនាគត។ លោក Donald Trump ជាអ្នកដែលចង់ទាញអាមេរិកមកវិញតើយើងចង់រស់នៅក្នុងប្រទេសដែលមានភាពវឹកវរនិងពោរពេញដោយការស្អប់ខ្ពើមដែរឬទេ?”នៅក្នុងសុន្ទរកថាដែលមានរយៈពេលជាង១៥នាទីបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យបានបញ្ជាក់ថាលោកស្រីនឹងផ្តល់អាទិភាពដល់ការបង្កើនលទ្ធភាពទទួលបានសេវារំលូតកូនសម្រាប់ស្ត្រីការការពារអំពើហិង្សាដោយកាំភ្លើង និងផ្តោតលើការកសាងវណ្ណៈកណ្តាល។ គោលនយោបាយទាំងនេះភាគច្រើនគឺផ្ទុយនឹងទស្សនៈរបស់លោក Trump ៕
