Daily News Sharing

កម្ពុជានាំចេញទៅកាន់សមាជិកRCEP ផ្សេងទៀតបានកើនឡើង២៣,៦ភាគរយ

25

ប្រទេសកម្ពុជាបាននាំចេញទំនិញមានតម្លៃ៥,៨១ពាន់លានដុល្លារ ទៅកាន់ប្រទេសសមាជិកភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ផ្សេងទៀតក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ កើនឡើង ២៣,៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។


របាយ ការណ៍ បាន បន្ត ថា ក្នុង អំឡុង ខែ មករា ដល់ ខែ កញ្ញា ឆ្នាំ នេះ ទិសដៅ នាំ ចេញ កំពូល ទាំង បី របស់ កម្ពុជា ក្រោម កិច្ច ព្រម ព្រៀង RCEP គឺ ប្រទេស វៀតណាម ចិន និង ជប៉ុន។របាយការណ៍ បាន បន្ថែម ថា ប្រទេសកម្ពុជាបាននាំចេញផលិតផលដែលមានតម្លៃ ២,០៣ ប៊ីលានដុល្លារទៅប្រទេសវៀតណាម កើនឡើង ៣០,៦ភាគរយ ទៅប្រទេសចិន ១,០៦ ពាន់លានដុល្លារ កើនឡើង១៨,២ ភាគរយ និង ទៅ ប្រទេស ជប៉ុន ៨៨៥,៧ លាន ដុល្លារ ធ្លាក់ ចុះ ១,៣ ភាគរយ។កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP រួមមានប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន១៥ ក្នុងនោះមានប្រទេសសមាជិកអាស៊ានចំនួន១០ មានដូចជា ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងដៃគូពាណិជ្ជកម្មចំនួនប្រាំរបស់ពួកគេគឺចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

Middle Content

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា RCEP ដែលចូលជាធរមានក្នុងឆ្នាំ ២០២២ គឺជាកត្តាជំរុញកំណើននៃការនាំចេញរបស់ព្រះរាជាណាចក្រ កម្ពុជា ហើយបានក្លាយជាមេដែកដើម្បីទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនទៅកាន់ប្រជាជាតិអាស៊ាន។លោក បាន ប្រាប់សារព័ត៌មាន ស៊ីនហួរ ថា ៖ « កំណើន ការ នាំ ចេញ បាន បង្ហាញ ថា ប្រទេស ជា ដៃគូ RCEP ជា ទីផ្សារ ដ៏ មាន សក្តានុពល សម្រាប់ទំនិញដែល ផលិត នៅ ក្នុងប្រទេសកម្ពុជា។លោក សុវិជាតិបាននិយាយថាជាមួយនឹងការអនុគ្រោះពន្ធដែលផ្តល់ឱ្យនៅក្រោមកិច្ចព្រមព្រៀងRCEPគ្មានអ្វីគួរឱ្យសង្ស័យទេថាការនាំចេញរបស់កម្ពុជាទៅកាន់សមាជិក RCEP ផ្សេងទៀតនឹងបន្តកើនឡើងពេញមួយឆ្នាំនេះ និងឆ្នាំបន្ទាប់ៗទៀត។កិច្ចព្រមព្រៀង RCEP រួមជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផ្សេងទៀត នឹងជួយកម្ពុជាឱ្យរួចផុតពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ និងសម្រេចបានគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕ ប្រភព៖Xinhua

Footer Content