Daily News Sharing

តើរាជរដ្ឋាភិបាលអាណត្តិទី៧នេះបានត្រៀមរៀបចំថវិកាប្រមាណដើម្បីអនុវត្តកម្មវិធីគោលនយោបាយជាអាទិភាព?

38

Middle Content

ប្រសាសន៍សម្តេចធិបតីហ៊ុនម៉ាណែតបានលើកឡើងថារាជរដ្ឋាភិបាលនៅអាណត្តិទី៧នេះបានត្រៀមរៀបចំថវិកាប្រមាណជិត៤៥០លានដុល្លារដើម្បីអនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពចំនួន៦ក្នុងគោលដៅលើកកម្ពស់ប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរីកចម្រើនថែមទៀត។សម្តេចធិបតីហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបការងារក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានិងលើកទិសដៅឆ្នាំ២០២៤នៅថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២៤។សូមជម្រាបជូនថាកម្មវិធីគោលនយោបាយជាអាទិភាពចំនួន៦នោះរួមមាន៖
១.ការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅរកកម្មវិធីគ្របដណ្តប់សុខភាពជាសកលពោលគឺឱ្យដល់៩លាននាក់ តាមរយៈ ប.ស.ស. ។
២. កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រនិងងាយរងគ្រោះ
៣. កម្មវិធីស្ថាបនូបនីយកម្មជំនួយជាតិ ដែលត្រូវរៀបចំឱ្យមាននិរន្តរភាពកម្មវិធី មិនមែនឱ្យមនុស្សពឹងផ្អែកនោះទេ ៤. កម្មវិធីជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធ
៥. យន្តការសម្របសម្រួលកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតផលទីផ្សារ រក្សាលំនឹងកសិផលផ្សេងៗ
និង៦.កម្មវិធីដាក់ពង្រាយមន្ត្រីជំនាញបច្ចេកទេសទៅតាមបណ្តាមូលដ្ឋានដើម្បីជួយបង្ហាត់បង្រៀនដល់ប្រជាកសិករ៕

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş