តម្លៃផ្ទះក្នុងប្រទេសចិនបានងើបឡើងវិញ

Reutersបានឲ្យដឹងថាក្រោយពីរដ្ឋាភិបាលចិនបានដាក់ចេញវិធានការជំរុញការទិញផ្ទះតម្លៃផ្ទះថ្មីរបស់ប្រទេសចិនបានកើនឡើងកាលពីខែមករាក្នុងល្បឿនប្រចាំខែលឿនបំផុតមិនធ្លាប់មានក្នុងរយៈពេលជិត២ឆ្នាំកន្លះមកនេះ។តម្លៃផ្ទះជាមធ្យមនៅទូទាំងទីក្រុងចំនួន១០០បានកើនឡើងក្នុងរយៈពេល៥ខែជាប់ៗគ្នាខណៈតម្លៃផ្ទះនៅខែមករាបានកើនក្នុងអត្រាប្រចាំខែ០,១៥%បើធៀបនឹងកំណើន០,១%កាលពីខែធ្នូ។តួលេខកំណើន០,១៥%នៅខែមករាគឺជាការកើនឡើងលឿនបំផុតមិនធ្លាប់មានគិតចាប់តាំងពីការកើនឡើង០,២ភាគរយនៅក្នុងខែសីហា ឆ្នាំ២០២១។នេះ បើ តាម ក្រុមហ៊ុន ស្រាវជ្រាវ អចលន ទ្រព្យ ចិនChinaIndexAcademy។ជាមួយគ្នានេះចំនួនទីក្រុងដែលបានកត់ត្រាកំណើនតម្លៃផ្ទះថ្មីប្រចាំខែមានចំនួន៤៩ទីក្រុង នៅក្នុងខែមករា ពោលគឺកើនឡើងពី៤៧ទីក្រុង ក្នុងខែធ្នូឆ្នាំ២០២៣។ក្នុងរយៈពេល១ឆ្នាំកន្លងមកប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកមួយនេះបាននិងកំពុងដាក់ចេញនូវគោលនយោបាយជាច្រើនបន្តបន្ទាប់គ្នាដើម្បីជួយស្តារឧស្សាហកម្មអចលនទ្រព្យឡើងវិញ។នៅក្នុងសប្តាហ៍នេះ ទីក្រុងធំៗចំនួន២គឺទីក្រុងសៀងហៃ និងទីក្រុងស៊ូចូវបានយកគំរូតាមទីក្រុងក្វាងចូវក្នុងការបន្ធូរបន្ថយការទប់ស្កាត់ការទិញផ្ទះ។ក្រុមហ៊ុន China Index Academy បានអះអាងថា “បច្ចុប្បន្ន ដោយសារតែគោលនយោបាយបន្ធូរបន្ថយការទប់ស្កាត់ការទិញផ្ទះ ទើបតែត្រូវបានប្រកាសដូច្នេះយើងមិនទាន់អាចមើលឃើញឥទ្ធិពលរបស់វានោះទេ”។យោងតាមក្រុមហ៊ុនស្រាវជ្រាវខាងលើ បានឱ្យដឹងទៀតថា សកម្មភាពទីផ្សារអាចនឹងកើនឡើងបន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៧ខែកុម្ភៈនេះ៕
