Daily News Sharing

គម្រោងអភិវឌ្ឍន៍ខ្នាតយក្សថៃឆ្លងមហាសមុទ្រចាប់ផ្តើមលេចរូបរាងបណ្តើរៗហើយ

40

Middle Content

BangkokPostបានចេញផ្សាយឲ្យដឹងថាគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សLandBridgeរបស់ប្រទេសថៃដែលគ្រោងចំណាយទុន២៨ពាន់លានដុល្លារដែលតភ្ជាប់ឈូងសមុទ្រថៃទៅកាន់ឆ្នេរសមុទ្រAndamanកំពុងបើកការដ្ឋានសាងសង់ផ្នែកខ្លះជាបណ្តើរៗហើយ។ជម្រាបជូនថាថ្មីៗនេះនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានចុះពិនិត្យវឌ្ឍនភាពគម្រោងនេះ នៅឯការដ្ឋានសាងសង់ដំណាក់កាលដំបូងដែលតភ្ជាប់ពីខេត្តRanong ទៅកាន់ខេត្ត Chumpon។គម្រោងតម្លៃរាប់ពាន់លានដុល្លារមួយនេះ មិនត្រឹមតែអាចជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសថៃប៉ុណ្ណោះទេ ។ប៉ុន្តែវាក៏ជាដំណោះស្រាយក្នុងតំបន់និងអន្តរទ្វីបដ៏សំខាន់ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ដឹកទំនិញផ្លូវទឹកនៅច្រកសមុទ្រម៉ាឡាកាផងដែរ។លោកសេដ្ឋាបានលើកឡើងអំពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃគម្រោងនេះ ដោយលោកបានសង្កត់ធ្ងន់ថា “គម្រោង Land bridge ដែលតភ្ជាប់ឈូងសមុទ្រថៃនិងសមុទ្រAndaman ទៅកាន់ពិភពលោក គឺមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ដឹកទំនិញតាមរយៈផ្លូវទឹក”។លោកបន្ថែមថា“ការស្ថាបនាគម្រោងនេះក៏នឹងនាំមកនូវការអភិវឌ្ឍន៍ដល់ប្រទេសថៃផងដែរខណៈគម្រោងខ្នាតយក្សមួយនេះអាចជួយស្រូបទាញអ្នកវិនិយោគបរទេសកាន់តែច្រើនចូលមកបណ្តាក់ទុននៅក្នុងប្រទេសរបស់យើង”។បន្ទាប់ពីបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនរហូតដល់ទៅ៦០%នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកទៀតផង៕

Footer Content