Daily News Sharing

សម្ដេចធិបតីហ៊ុន ម៉ាណែតចំអកឲ្យក្រុមប្រឆាំង

26

Middle Content

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨.០២៨នាក់ នៅតាមបណ្តារោងចក្រសហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែតុលាឆ្នាំ២០២៣នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចំអកឱ្យក្រុមប្រឆាំងថាហ៊ុន ម៉ាណែត ពង្រឹងអំណាច ដើម្បីតែបក្សពួកខ្លួនសម្ដេចថ្លែងថានេះជាភាសាបកស្រាយយកជ្រុងចង្អៀតចង្អល់លើទស្សនៈទូលំទូលាយគេចោទក្នុងទស្សនៈចង្អៀតចង្អល់ថា អ្វីដែលខ្ញុំធ្វើនេះដើម្បីតែបក្សពួកមួយក្ដាប់តូចសម្រាប់ខ្ញុំគឺខ្ញុំធ្វើសម្រាប់បក្សពួកខ្ញុំ១៧លាននាក់ហើយអ្នកមានអំណាចគឺពលរដ្ឋហ្នឹងឯងផ្ដល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស។
សម្តេចធិបតីបានប្រសាសន៍ថាសម្ដេចមានតែរៀបចំគោល នយោបាយ បន្ថែមទៀតដើម្បីប្រជាជនមានសុខសន្ដិភាពមានការអភិវឌ្ឍ។ផ្ទុយពីការចោទប្រកាន់របស់ជនអគតិមួយចំនួនថា ធ្វើដើម្បីតែក្រុមខ្លួនឯង។
សម្ដេចហ៊ុនម៉ាណែតថ្លែងបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាដឹកនាំប្រទេសឱ្យមានសុខសន្ដិភាព និងជំរុញការអភិវឌ្ឍ ដើម្បីឆ្លើយតប ចំពោះការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេស៕ប្រភពSTMP

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş