Daily News Sharing

ថៃដាក់ចេញគោលដៅពាណិជ្ជកម្មឆ្លងដែនជាមួយកម្ពុជា និងប្រទេស៣ផ្សេងទៀត

17

Middle Content

BangkokPostបានឲ្យដឹងថារដ្ឋាភិបាលថៃបានប្រកាសដាក់ចេញគោលដៅដើម្បីស្តារឡើងវិញនូវពាណិជ្ជកម្មឆ្លងព្រំដែនជាមួយប្រទេសជិតខាង រួមទាំងកម្ពុជានៅឆ្នាំ២០២៤នេះបន្ទាប់ទំហំពាណិជ្ជកម្មមានការថយចុះកាលពីឆ្នាំមុន។លោកRonnarongPhoolpipatអគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសបានអះអាងថា“ដើម្បីសម្រេចបាននូវគោលដៅនេះ ក្រសួងពាណិជ្ជកម្មប្តេជ្ញាពន្លឿនការដោះដូរពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ក្រោមយុទ្ធសាស្ត្រជំរុញការវិនិយោគរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៤ដល់ឆ្នាំ២០២៧”។វិធានការទាំងនោះរួមមានការធ្វើកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងាររដ្ឋពាក់ព័ន្ធនានាដើម្បីជួយសម្រួលនិងជំរុញពាណិជ្ជកម្មឆ្លងព្រំដែន ដូចជាការបង្កើតមជ្ឈមណ្ឌលសេវាច្រកចេញចូលតែមួយ (OSS) និងការភ្ជាប់ឯកសារនាំចេញ-នាំចូលតាមរយៈប្រព័ន្ធ National Single Window ដើម្បីសម្រួលដំណើរការពាណិជ្ជកម្ម។កាលពីឆ្នាំ២០២៣កន្លងទៅ ក្រសួងបានបើកមជ្ឈមណ្ឌលសេវាច្រកចេញចូលតែមួយ (OSS) នៅក្នុងខេត្តចំនួន៨ រួមមាន ខេត្ត Chiang Rai ខេត្ត Tak ខេត្ត Trat ខេត្ត Songkhla ខេត្ត Nong Khai ខេត្ត Nakhon Phanom ខេត្ត Mukdahan និងខេត្តUdonThani។ទំហំពាណិជ្ជកម្មឆ្លងព្រំដែនរវាងថៃជាមួយបណ្តាប្រទេសជិតខាងចំនួន៤ បានកើនឡើងដល់៩៣០ពាន់លានបាតក្នុងឆ្នាំ២០២៣ ដែលក្នុងនោះការនាំចេញរបស់ថៃមានទំហំទឹកប្រាក់់ចំនួន៥៨០ពាន់លានបាតខណៈការនាំចូលមានទំហំទឹកប្រាក់់ចំនួន៣៥០ពាន់លានបាត។ប្រទេសម៉ាឡេស៊ីគឺជាដៃគូពាណិជ្ជកម្មកំពូលទី១ដែលមានទឹកប្រាក់់ចំនួន២៨៧ពាន់លានបាតបន្ទាប់មកគឺប្រទេសឡាវដែលមានទឹកប្រាក់ចំនួន២៦១ពាន់លានបាត មីយ៉ាន់ម៉ាមានចំនួន២២០ពាន់លាននិងប្រទេសកម្ពុជាមានចំនួន១៦២ពាន់លានបាត។ចំណែកឯផលិតផលនាំចេញសំខាន់ៗរបស់ប្រទេសថៃ រួមមាន ប្រេងម៉ាស៊ូត ប្រេងចម្រាញ់ កុំព្យូទ័រ និងគ្រឿងបន្លាស់៕

Footer Content