សភាពាណិជ្ជកម្មកម្ពុជាស្វាគមន៍សភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនសហប្រតិបត្តិការធុរកិច្ចកម្ពុជា-ជប៉ុន

អ្នកឧកញ៉ាគិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជានារសៀលថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២៤និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជាអញ្ជើញចូលរួមពិសារអាហារការងារថ្ងៃត្រង់ជាមួយគណៈប្រតិភូធុរកិច្ចជប៉ុនដឹកនាំដោយ លោកយូស៊ីហ៊ីសា ស៊ូហ្ស៊ូគិ (YoshihisaSuzuki)ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុននៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនដែលប្រព្រឹត្តទៅនៅភោជនីយដ្ឋានតូក្យូស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចនៅកម្ពុជារបស់គណៈប្រតិភូធុរកិច្ចជប៉ុន។ក្រុមហ៊ុនធំៗរបស់ជប៉ុនចំនួន៧បានអញ្ជើញចូលរួមពិសារអាហារការងារថ្ងៃត្រង់នេះ។ កិច្ចពិភាក្សាផ្តោតជាសំខាន់ទៅលើការពង្រីកទំនាក់ទំនងធុរកិច្ចកម្ពុជា-ជប៉ុន និងទាក់ទាញវិនិយោគិនជប៉ុនបន្ថែមទៀតមកកម្ពុជា។
សូមជម្រាបជូនថាគណៈប្រតិភូជប៉ុនបង្ហាញនូវសេចក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា និង ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានសន្តិភាព៕
