Daily News Sharing

សហស្ថាបនិកGoogleទិញកោះឯកជនទី៥ដែលមានតម្លៃ៣២លានដុល្លារ

65

អ្នកជំនួញLarry Pageដែលជាសហស្ថាបនិកម្នាក់នៃGoogle បានទិញដោយសម្ងាត់នូវកោះឯកជនទី៥នៅក្នុងដែនទឹកPuerto Rico ក្នុងតម្លៃ៣២លានដុល្លារ។Business Insider បាននិយាយថា លោក Page បានទិញកោះនេះក្នុងប្រតិបត្តិការពីរដាច់ដោយឡែកពីគ្នាតាមរយៈ US Virgin Island Properties LLC នៅក្នុងឆ្នាំ២០១៨។ ក្រុមហ៊ុននេះក៏ជាកម្មសិទ្ធិរបស់លោកPage និងភរិយារបស់លោក Lucinda Southworth ផងដែរ។នៅក្នុងប្រតិបត្តិការដំបូងរបស់លោក អ្នកជំនួញបានទិញដីដ៏ធំមួយនៅលើកោះនេះក្នុងតម្លៃ២៨.៧លានដុល្លារ។ លើក ក្រោយលោក ទិញ ដី តូច មួយ ទៀត ក្នុង តម្លៃ៣,៤លាន ដុល្លារ។
ការប្រមូលកោះឯកជនរបស់លោក Page លាតសន្ធឹងលើតំបន់ការាបៀន និងប៉ាស៊ីហ្វិកខាងត្បូង។ក្នុងឆ្នាំ២០១៤មហាសេដ្ឋីរូបនេះបានទិញកោះ LollikមួយគូនៅកោះVirginរបស់សហរដ្ឋអាមេរិកក្នុងតម្លៃ២៣លានដុល្លារ។
បន្ទាប់មក លោក Page បានទិញកោះ Eustatia នៅភាគខាងកើតនៃកោះ British Virgin ។ នៅឆ្នាំ២០២០លោកបានបន្តទិញភាគហ៊ុននៅកោះ Tavarua ក្នុងប្រទេសហ្វីជដែលមានទីតាំងនៅចន្លោះកោះហាវ៉ៃ និងនូវែលសេឡង់។កាលពីថ្ងៃទី២ខែកុម្ភៈប្រភពពីទស្សនាវដ្ដីFortune បានបង្ហាញថា លោក Page បានទិញកោះCayo Norte ជាសម្ងាត់ ដែលជាកោះស្ថិតនៅចន្លោះដែនទឹកនៃPuerto Rico និងកោះ British Virginក្នុងតម្លៃ៣២លានដុល្លារក្នុងឆ្នាំ២០១៨។ចាប់តាំងពីបោះបង់តួនាទីដឹកនាំរបស់លោកនៅក្រុមហ៊ុនមេរបស់ Google (Alphabet) ក្នុងឆ្នាំ ២០១៩ លោក Page ស្ទើរតែបាត់ខ្លួនទៅហើយ។ទោះជាយ៉ាងណាក៏ដោយ លោកនៅតែកាន់តំណែងសំខាន់មួយនៅលើក្រុមប្រឹក្សាភិបាលនិងគ្រប់គ្រងក្រុមហ៊ុនជាមួយលោកSergey Brin ។មនុស្សមួយចំនួនបានស្មានថាលោក PageបានទិញកោះCayoNorteជា”កន្លែងសុវត្ថិភាព”ដើម្បីធ្វើការពិសោធន៍វិទ្យាសាស្រ្តព្រោះថាមុនមហាសេដ្ឋីរូបនេះបានបង្ហើបថាលោកបានប្រើប្រាស់កោះEustatiaដើម្បីសាកល្បងរថយន្ត។

Middle Content

និមិត្តសញ្ញាឋានៈនៃឥស្សរជនរបស់ពិភពលោក

កោះឯកជនត្រូវបានគេចាត់ទុកថាជានិមិត្តសញ្ញាស្ថានភាពសម្រាប់ឥស្សរជនរបស់ពិភពលោក។ទស្សនាវដ្ដីFortuneបាននិយាយថាមហាសេដ្ឋីអាចសាងសង់ផ្ទះកំណត់ច្បាប់ផ្ទាល់ខ្លួនឬសូម្បីតែទង់ជាតិនៅលើកោះ ប្រសិនបើពួកគេចង់។លោកPageមិនមែនជាមហាសេដ្ឋីតែម្នាក់ដែលប្រមូលកោះឯកជននោះទេ។នៅជិតកោះ Eustatia របស់លោកគឺកោះ Necker របស់មហាសេដ្ឋី Sir Richard Branson ស្ថាបនិកក្រុមហ៊ុន Virgin Group ។ក្នុងឆ្នាំ២០១២ ស្ថាបនិក Oracle លោក Larry Ellison ក៏បានទិញកោះមួយនៅHawaii៕

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş