ហ្វីលីពីនបានចំណាយប្រាក់៣៥.៦ពាន់លានដុល្លារដើម្បីធ្វើទំនើបកម្មយោធារនិងទិញនាវាមុជទឹកដំបូងរបស់ខ្លួន

ប្រទេសហ្វីលីពីនបានអនុម័តផែនការទំនើបកម្មយោធាដំណាក់កាលទី៣ រួមទាំងការទិញនាវាមុជទឹកដំបូងសម្រាប់កងទ័ពជើងទឹករបស់ប្រទេស។អ្នកនាំពាក្យកងទ័ពជើងទឹកហ្វីលីពីនលោក Roy Trinidad បាននិយាយថា ប្រធានាធិបតីFerdinand Marcos Jr. បានអនុម័តដំណាក់កាលទី៣នៃដំណើរការទំនើបកម្មយោធារួមទាំងការទិញនាវាមុជទឹកដំបូងរបស់ប្រទេសនេះ។លោកTrinidadបាននិយាយកាលពីថ្ងៃទី១ខែកុម្ភៈថាដំណាក់កាលទី៣នៃទំនើបភាវូបនីយកម្មឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ប្រទេសហ្វីលីពីនពីការការពារផ្ទៃក្នុងទៅជាការការពារពីខាងក្រៅ។លោកបាននិយាយថា“យើងប្រហែលជាមិនមែនជាកងទ័ពជើងទឹកដ៏ធំ…។ប៉ុន្តែយើងនឹងមានកងទ័ពជើងទឹកដែលអាចការពារសិទ្ធិ និងអធិបតេយ្យភាពទឹកដី”។យោងតាមលោកផែនការទាក់ទងនឹងដំណាក់កាលទី៣បានឆ្លងកាត់ការកែប្រែឱ្យកាន់តែសមស្របទៅនឹងតម្រូវការរបស់ប្រទេសត្រូវបានគេប៉ាន់ប្រមាណថានឹងត្រូវចំណាយអស់២ពាន់ពាន់លានប៉េសូ (៣៥,៦ពាន់លានដុល្លារ)ហើយនឹងត្រូវបានអនុវត្តក្នុងរយៈពេលជាច្រើនឆ្នាំ។ការប្រកាសរបស់ហ្វីលីពីនត្រូវបានធ្វើឡើងក្នុងបរិបទដែលប្រទេសនេះកាន់តែតានតឹងជាមួយចិនទាក់ទងនឹងជម្លោះអធិបតេយ្យភាពដែនសមុទ្រនាពេលថ្មីៗនេះ។លោក Trinidad មិន បាន បង្ហាញ ពី ចំនួន នាវា មុជ ទឹក ហ្វីលីពីន គ្រោង នឹង ទិញ នោះ ទេ។ ប៉ុន្តែ លោក បាន និយាយ ថា«ពិត ជា ច្រើន ជាង មួយ»។ ប្រទេស បារាំង អេ ស្ប៉ា ញ កូរ៉េខាងត្បូង និង អ៊ីតាលី បាន បង្ហាញ ចំណាប់អារម្មណ៍ ក្នុង ការ ផ្តល់ នាវាមុជទឹក ដល់ ហ្វីលីពីន ។ក្នុង តំបន់ អាស៊ី អាគ្នេយ៍មាន ប្រទេស មិន ច្រើនទេ ជា ម្ចាស់ នាវាមុជទឹក ។
លោកTrinidadបាននិយាយថាខណៈដែលដំណាក់កាលទី១និងទី២នៃផែនការទំនើបភាវូបនីយកម្មយោធាហ្វីលីពីនគឺ”ទ្វីបកណ្តាល” ដំណាក់កាលទី៣នឹងស្វែងរកការពង្រឹងសមត្ថភាពយោធានៅសមុទ្រ៕
