Daily News Sharing

នាយករដ្ឋមន្ត្រីកម្ពុជាគ្រោងរៀចំតំបន់សេដ្ឋកិច្ចពិសេស

54

Middle Content

សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា កម្ពុជាកំពុងពិចារណាបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលសម្រាប់តែអ្នកវិនិយោគមកពីប្រទេសតែមួយ។ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុនម៉ាណែតអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ។សម្តេចធិបតីបានបញ្ជាក់ថា “យើងបានកំពុងតែរៀបចំដាក់ឲ្យអនុវត្ដនិងកសាងរៀបចំនូវ ប្រភេទ តំបន់សេដ្ឋកិច្ចពិសេសដើម្បីបំពេ ញបន្ថែមទៅតំបន់សេដ្ឋកិច្ចពិសេស រូបមន្ដដែលយើងមានស្រាប់”។សម្តេចធិបតីបានបន្ដថាតំបន់សេដ្ឋកិច្ចពិសេស ដែលយើងរៀបចំ ទៅថ្ងៃអនាគត គឺជាតំបន់សេដ្ឋកិច្ចពិសេស ដែលអាចសម្រួចទៅប្រភេទឧស្សាហកម្មណាមួយ។យើងកំពុងតែរៀបចំ គោលនយោបាយនិងរៀបចំសាកល្បងនៅតំបន់សេដ្ឋកិច្ចសម្រាប់ទាក់ទាញការវិនិយោគ ទៅលើបច្ចេកវិទ្យាបៃតងឧស្សាហកម្មបៃតងនិងផ្នែកឌីជីថល។
បើតាមសម្តេចហ៊ុនម៉ាណែតតំបន់សេដ្ឋកិច្ចពិសេសនេះគឺសម្រាប់តែការវិនិយោគលើបច្ចេកវិទ្យាបៃតងឧស្សា ហកម្មបៃតងនិងផ្នែកឌីជីថលតែប៉ុណ្ណោះ។បន្ថែមពីនោះទៀត សម្តេចធិបតីបានគូសបញ្ជាក់ថាកម្ពុជាក៏កំពុងសិក្សា និងរៀបចំនូវតំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិនិយោគិន ពីប្រទេសមួយតែម្ដង ដែលសម្រាប់វិនិយោគពីប្រទេសណាមួយតាមការជាក់ស្ដែងដែលកម្ពុជាអាចធ្វើ។សម្តេចធិបតីបានលើកឡើងថាបច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចគឺសម្រាប់គ្រប់ឧស្សាហកម្មនិងគ្រប់ប្រទេសទាំងអស់។ដូច្នេះការរៀបចំបន្ថែមនេះដើម្បីបំពេញបន្ថែមដោយមិនមែនទៅជំនួសឬក៏ប្រកួតប្រជែងនោះទេ៕

Footer Content