អ៊ីស្រាអែល ទាមទារ រំលាយ ទីភ្នាក់ងារ សង្គ្រោះ ប៉ាឡេស្ទីនអូស្ត្រាលី ពន្យារពេល ការ នាំ ចេញ អាវុធ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកBenjaminNetanyahuបានអំពាវនាវឱ្យបិទទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA)ខណៈដែលប្រទេសនេះបន្តយុទ្ធនាការប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប។
យោងតាមការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Netanyahu បានប្រកាសកាលពីថ្ងៃទី៣១ខែមករាថា”វាដល់ពេលដែលសហគមន៍អន្តរជាតិនិងអង្គការសហប្រជាជាតិ(UN)យល់ថាបេសកកម្មរបស់UNRWA ត្រូវតែបញ្ចប់” ។លោក Netanyahu ចង់ជំនួស UNRWA ជាមួយនឹងភ្នាក់ងារជំនួយផ្សេងទៀតដើម្បីដោះស្រាយបញ្ហានៅតំបន់ហ្គាហ្សា។យោងតាម Reuters រដ្ឋាភិបាលរបស់លោក Netanyahu បានចោទប្រកាន់បុគ្គលិកUNRWAមួយចំនួនថាបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដោយចលនាអ៊ីស្លាមហាម៉ាសនៅលើទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ដោយបានសម្លាប់ជនជាតិជ្វីហ្វជិត១,២០០ នាក់ និងប្រហែល២០០នាក់ផ្សេងទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។ ប្រទេសដែលឧបត្ថម្ភUNRWAរួមទាំងសហរដ្ឋអាមេរិកបានផ្អាកសកម្មភាពនេះជាបណ្តោះអាសន្នដោយរង់ចាំការស៊ើបអង្កេត។ទីភ្នាក់ងារជំនួយព្រមានថាការបញ្ចប់ប្រតិបត្តិការរបស់UNRWAនឹងបំផ្លាញកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ទន្ទឹមនឹងនេះប៉ាឡេស្ទីនបានចោទប្រកាន់ទីក្រុង Tel Aviv ពីបទក្លែងបន្លំព័ត៌មានដើម្បីបង្ខូចកិត្តិយស UNRWA ដែលជាអង្គការមួយដែលត្រូវបានបង្កើតឡើងដើម្បីជួយជនភៀសខ្លួនប៉ាឡេស្ទីនចាប់តាំងពីរដ្ឋអ៊ីស្រាអែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៨ហើយក៏ជាអង្គការមួយកំពុងផ្តល់ជំនួយសង្គ្រោះប្រចាំថ្ងៃដល់ប្រជាជនជាងពាក់កណ្តាលនៃអ្នករស់នៅហ្គាហ្សាផងដែរ។

អូស្ត្រាលី ពន្យារ ការ ពិចារណា លើ ការ នាំ ចេញ អាវុធ ទៅ អ៊ីស្រាអែល
ស្ថានីយ៍ទូរទស្សន៍ជាតិABCរបស់ប្រទេសអូស្ត្រាលីបានដកស្រង់ប្រភពអនាមិកក្នុងឧស្សាហកម្មការពារជាតិដែលបង្ហាញថារដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោកAnthonyAlbaneseមានចេតនាបន្ថយល្បឿនការពិនិត្យឡើងវិញលើសំណើលក់ឧបករណ៍យោធាទៅឱ្យអ៊ីស្រាអែលដោយសារការព្រួយបារម្ភអំពីជនស៊ីវិលដែលបាត់បង់ជីវិតនៅហ្គាហ្សា។ប្រភពបាននិយាយថា អ៊ីស្រាអែលបានព្យាយាមទិញឧបករណ៍ដែលផលិតដោយអូស្ត្រាលី ដូចជាប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក។ប៉ុន្តែក្រសួងការពារជាតិអូស្ត្រាលីមិនបានចេញការឆ្លើយតបជាផ្លូវការអស់រយៈពេលជាច្រើនខែមកហើយ។“វាហាក់ដូចជាមានការពន្យារពេលដោយចេតនាលើអ្វីក៏ដោយដែលទាក់ទងនឹងអ៊ីស្រាអែលខណៈដែលជម្លោះនៅហ្គាហ្សានៅតែបន្ត។ គ្មាននរណាម្នាក់នៅក្នុងរដ្ឋាភិបាលចង់ត្រូវបានគេមើលឃើញថាជាការយល់ព្រមឬការមិនយល់ព្រមក្នុងការលក់អាវុធទៅឱ្យអ៊ីស្រាអែលនោះទេ”។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Aljazeera មន្ត្រីអ៊ីស្រាអែល និងអូស្ត្រាលីរហូតមកដល់ពេលនេះមិនទាន់បានធ្វើអត្ថាធិប្បាយលើព័ត៌មានខាងលើនេះទេ៕
