Daily News Sharing

នាវាទេសចរណ៍បរទេសខ្នាតយក្យនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត២ ០០០នាក់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

21

នាព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២៤នេះនាវាទេសចរណ៍បរទេសខ្នាតយក្យមួយគ្រឿងមានឈ្មោះWesterdamបាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត២០០០នាក់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានៅខេត្តព្រះសីហនុបន្ទាប់ពីអាក់ខានចូលចតក្រោយពីវបត្តិកូវីដ-១៩នេះហើយនេះជាការចូលចតជាលើកទី២ផងដែរ។ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបានប្រាប់សារព័ត៌មានថានាវាទេសចរណ៍បរទេសមួយគ្រឿង មានឈ្មោះ Wester dam មានសញ្ជាតិ Netherland មានបណ្តោយ ២៨៥,២២ម៉ែត្រ ទទឹង ៣២,២៥ម៉ែត្រ ជម្រៅទឹក ៨.ម៉ែត្របាននាំភ្ញៀវទេសចរបរទេស ចម្រុះជាតិសាសន៍ធ្វើដំណើរចាកចេញពីប្រទេសថៃចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ២១យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ ឆ្ពោះទៅកាន់ប្រទេសវៀតណាម។ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវា Wester dam មានចំនួន ១៨៧៣នាក់ ស្រីចំនួន ៩៨៦នាក់ មាន៤៣សញ្ជាតិ និងមាននាវិកសរុបចំនួន ៧៧៦នាក់ ស្រី ១២៨នាក់ មាន៣៧សញ្ជាតិ ។ ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍ Wester dam ភាគច្រើនជាមនុស្សដែលមានវ័យចំណាស់ ។

Middle Content

ក្នុងចំណោមភ្ញៀវទេសចរ ដែលមានសញ្ជាតិច្រើនជាងគេ មានដូចជា អាម៉េរិកចំនួន ៨៧០នាក់, កាណាដាចំនួន ២៨៨នាក់, អង់គ្លេស ១៩១នាក់ ក្រៅពីនោះមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ផ្សេងទៀត ។ ក្នុងចំណោមភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរតាមនាវា Wester dam មានភ្ញៀវទេសចរចូលក្នុងប្រទេសកម្ពុជាចេញទៅខេត្តសៀមរាប មានចំនួន ៥៩នាក់ ស្រី ២៨នាក់ ស្មើនឹង ៤សញ្ជាតិ ។ភ្ញៀវទេសចរបានធ្វើដំណើរទស្សនកិច្ចនៅតាមទីប្រជុំជននានាក្នុងក្រុងព្រះសីហនុ មានដូចជា ទីប្រជុំជនផ្សារលើ, តំបន់រមណីយដ្ឋានវប្បធម៌ក្នុងខេត្ត មានដូចជា វត្តឥន្ទញ្ញាណ, វត្តជោតញ្ញាណ, តំបន់នេសាទទំនប់រលក (ភូមិ៣),និងតាមតំបន់ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុដោយមានការការពារសន្តិសុខ សុវត្ថិភាព និងមានការសម្របសម្រួលពីអាជ្ញាធរក្រុង ខេត្ត និងកងកម្លាំងប្រដាប់អាវុធប្រកប ដោយសុវត្ថិភាព៕

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş