Daily News Sharing

កម្ពុជា-ចិន ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ពាណិជ្ជកម្មប្រកបដោយផ្លែផ្កា

19

ម ន្រ្តី ការទូត ចិន បាន និយាយ កាលពី ថ្ងៃ ចន្ទថា កិច្ច សហប្រតិបត្តិការ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម រវាង កម្ពុជា – ចិន សម្រេច បាន លទ្ធផល ជា ផ្លែផ្កា នៅ ឆ្នាំ ២ ០ ២ ៣ ក្រោម យុទ្ធសាស្ត្រ ដែល ដាក់ ចេញ ដោយ មេដឹកនាំ នៃ ប្រទេស ទាំងពីរ ។នេះបើតាមការចេញផ្សាយX in h u a។
លោ ស្រី Z h on g J i e ទីប្រឹក្សា ស្ថានទូត ចិន ប្រចាំ កម្ពុជា បាន អោយ ដឹង ទៀត ថា កម្ពុជា – ចិន ដែល ជា អ្នកជិតខាង ដ៏ ជិតស្និទ្ធ ជាមួយនឹង មិត្តភាព ដែកថែប បាន ជំនះ ឧបសគ្គ និង ពោរពេញ ទៅ ដោយ ថាមពល ។

Middle Content


លោកស្រី បាន សរសេរ អត្ថបទ មួយ ផ្ញើ ទៅ សារ ព័ត៌មាន X in h u a ថា “ ក្នុង កំឡុង ឆ្នាំ ២ ០ ២ ៣ ប្រទេស ទាំងពីរ បាន ផ្លាស់ប្តូរ ទស្សនកិច្ច ក ម្រិ ត ខ្ពស់ ជា ញឹកញាប់ ដោយ សម្រេច បាន ផែនការ សម្រាប់ ការ អភិវឌ្ឍន៍ អនាគត នៃ ទំនាក់ទំនង ទ្វេភាគី ” ។ លោកស្រី បាន រំលឹក ទៀត ថា នៅពេលដែល សម្តេច ហ៊ុន ម៉ា ណែ ត នាយករដ្ឋមន្ត្រី បាន អញ្ជើញ ទៅ បំពេញ ទស្សនកិច្ច នៅ ប្រទេស ចិន កាលពី ខែកញ្ញា កន្លងទៅ ភាគី ទាំងពីរ បាន ព្រមព្រៀងគ្នា ធ្វើ ឱ្យ ស៊ី ជម្រៅ នូវ ការ រួមបញ្ចូល គ្នា ជា យុទ្ធសាស្ត្រ រវាង គំនិត ផ្តួចផ្តើម ខ្សែក្រវាត់ និង ផ្លូវ និង យុទ្ធសាស្ត្រ បញ្ចកោណ របស់ កម្ពុជា ហើយ ផ្តោត លើ ក្របខ័ណ្ឌ កិច្ច សហប្រតិបត្តិការ ត្បូងពេជ្រ ។ លោកស្រី បាន បន្ត ថា “ ក្រោម កា រដាក់ ចេញ ជា យុទ្ធសាស្ត្រ របស់ មេដឹកនាំ នៃ ប្រទេស ទាំងពីរ កិច្ច សហប្រតិបត្តិការ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម កម្ពុជា – ចិន ត្រូវ បាន ធ្វើ ឱ្យ ប្រសើរ ឡើង បន្ថែម ទៀត ដោយ ទទួល បាន លទ្ធផល ផ្លែផ្កា នៅ ឆ្នាំ ២ ០ ២ ៣ ” ។ លោកស្រី បាន គូស បញ្ជាក់ ទៀត ថា ជាមួយនឹង អត្ថប្រយោជន៍ នៃ កិច្ចព្រមព្រៀង ភាពជា ដៃគូ សេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ ក្នុង តំបន់ (RC E P ) និង កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី ចិន – កម្ពុជា ចិន នៅតែ ជា ដៃគូ ពាណិជ្ជកម្ម ដ៏ ធំបំផុត របស់ កម្ពុជា ក្នុងរយៈពេល ១ ២ ឆ្នាំ ជាប់ៗ គ្នា ។ គម្រោង សំខាន់ ៗ របស់ គំនិត ផ្តួចផ្តើម ខ្សែក្រវាត់ និង ផ្លូវ ដូចជា តំបន់ សេដ្ឋកិច្ច ពិសេស ក្រុង ព្រះ សី ហ នុ អាកាសយានដ្ឋាន អន្តរជាតិ សៀមរាប អង្គរ ផ្លូវ ល្បឿន លឿន ភ្នំពេញ – ព្រះ សី ហ នុ និង រោងចក្រ វា រី អគ្គីស នី បាន ចូល រួមចំណែក យ៉ាង ធំធេង ក្នុង ការ អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម និង កាត់បន្ថយ ភាព ក្រីក្រ នៅ កម្ពុជា ។
តំបន់ សេដ្ឋកិច្ច ពិសេស ក្រុង ព្រះ សី ហ នុ បាន ទាក់ទាញ សហគ្រាស មកពី ប្រទេស ចិន អឺរ៉ុប សហរដ្ឋអាមេរិក អាស៊ី អាគ្នេយ៍ និង តំបន់ ផ្សេងទៀត ដោយ បង្កើត ការងារ បាន ប្រហែល ៣ ០ . ០ ០ ០ កន្លែង សម្រាប់ ប្រជាជន ក្នុង តំបន់ ។


លោកស្រី បាន កត់ សម្គាល់ ថា ឆ្នាំ ២ ០ ២ ៤ គឺជា ឆ្នាំ សម្រាប់ ការ អនុវត្ត ផែនការ សកម្មភាព កសាង សហគមន៍ ចិន – កម្ពុជា ដែល មានជោគវាសនា រួមគ្នា ក្នុង យុគ សម័យថ្មី ក៏ដូចជា ឆ្នាំ នៃ ការផ្លាស់ប្តូរ ប្រជាជន និង ប្រជាជន ចិន – កម្ពុជា ផង ដែរ ។ ជាមួយនឹង កិច្ច ខិតខំ ប្រឹងប្រែង រួមគ្នា ក្របខណ្ឌ កិច្ច សហប្រតិបត្តិការ ត្បូងពេជ្រ ចិន – កម្ពុជា នឹង បន្ត ត្រូវ បាន ពង្រឹង សម្រាប់ ការ កសាង សហគមន៍ ចិន – កម្ពុជា ដែល មានជោគវាសនា រួមគ្នា ក្នុង យុគ សម័យថ្មី ដោយ នាំមក នូវ ផលប្រយោជន៍ កាន់តែ ច្រើន ដល់ ប្រទេស ទាំងពីរ ៕

Footer Content