Daily News Sharing

កក្រើកទៀតហើយ!Collaboration MVថ្មីវណ្ណដាជាមួយ តារា រ៉េប ដ៏ ល្បី ជប៉ុនចេញមកធ្វើឲ្យអ្នកគាំទ្រផ្ទុះកញ្រ្ជោល

44

Middle Content

នរណាៗក៏សរសើរបទចម្រៀងរបស់វណ្ណដាចេញមកមួយបទៗតែងតែទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ហ្វេនៗទាំងនៅក្នុងប្រទេសកម្ពុជាផ្ទាល់និងនៅក្រៅប្រទេសផងដែរដោយពួកគេតែងកោតសរសើរជាហូរហែ ចំពោះទេពកោសល្យរបស់Idolរូបនេះថាមានសមត្ថភាពខ្លាំងមិនចាញ់តារាបរទេសឡើយ។អ្នក គាំទ្រ ដឹង ហើយ ថា វណ្ណដាបាន ទម្លាក់ MVបទ ចម្រៀង ថ្មី ដែល ជា Collaboration ជាមួយ តារា រ៉េប ដ៏ ល្បី ជប៉ុនAwich។ដូច អ្នក គាំទ្រ ដឹង ស្រាប់ ហើយ ថា តារា វ័យ២៧ ឆ្នាំរូបនេះ នឹង ទម្លាក់ ចម្រៀង នៅ ថ្ងៃ ខួប កំណើត តែម្ដងហើយ បទថ្មីនេះ ពិតជា មិនធម្មតា ឡើយតែងតែ មា នអ្វីពិសេសប្លែកពីរោះហើយ អត្ថន័យ បទ ទៀតសោត គឺ ល្អ សម្រាប់ យុវវ័យ។
បទ “6 Years In The Game”សម្រាប់ អបអរ ខ្លួន កំណើត ខ្លួន នោះវណ្ណដា ពិតជា លេង អស់ ដៃ ហើយមិន ត្រឹម តែ អត្ថន័យ ល្អ ឡើយ សម្រាប់ គុណភាព MV ទៀត រឹតតែ អស្ចារ្យ ខ្លាំងមែនចេញ បទ មក មួយ ៗ វណ្ណដាមិនមែន ចេះតែ ធ្វើ ឲ្យ រួច តែ ពី ដៃ ឡើយគុណភាព គ្រប់ ផ្នែក សុទ្ធតែ ល្អ គ្មាន ចន្លោះ បែប នោះ ហើយ ទើប តារា ប្រុស វ័យ ក្មេង រូប នោះទទួល បាន ការ គាំទ្រ ទាំង នៅ ក្នុង ប្រទេសនិង ក្រៅ ប្រទេស។បន្ថែម ពី នោះ រាល់ ការ ចេញ បទ ថ្មី លើក ណាក៏ វណ្ណដាធ្វើឲ្យ អ្នក Reactionបរទេស ភ្ញាក់ផ្អើល រាល់ លើកផងដែរ។
បទ នេះ ផលិត ដោយ វណ្ណដា ហើយ និពន្ធ ឡើង ដោយ វណ្ណដា និង Awich, Mixed និង Mastered ដោយ វណ្ណដាArtwork ដោយ Yuu ហើយ Caligraphy ដោយ Seavleng។
ក្រុម ការងារVIDEO CREDIT មាន៦ នាក់ក្រុម អ្នក ដឹកនាំ ៤ នាក់ ទាំង ជំនួយការកាមេរ៉ា និង ភ្លើង ១៦ នាក់ក្រុម PRODUCTION មាន ៤ នាក់TALENT MANAGEMENT មាន៤នាក់ក្រុម STYLING ៦ នាក់អ្នករចនា ២នាក់អ្នក ផាត់ មុខ ធ្វើសក់៣នាក់ក្រុម POST-PRODUCTION ៧នាក់ក្រុម គុន ល្បុក្កតោ ៣ នាក់ ក្រុម ការ៉ាតេ៥នាក់SUPPORTING CAST ម្នាក់MOST PIT CREW ២០នាក់៕

Footer Content