Daily News Sharing

សមាជិកបក្សភឿថៃនឹងជំរុញអោយមានការពិភាក្សាបើកច្រកចូលប្រាសាទព្រះវិហារឡើងវិញ

29

Middle Content

សមាជិកសភារគណបក្សភឿថៃនៅខេត្តស៊ីសាកេតនឹងស្នើសុំឱ្យលោក SretthaThavisinនាយករដ្ឋមន្ត្រីពិភាក្សាអំពីលទ្ធភាពនៃការបើកឡើងវិញនូវច្រកចូលប្រាសាទព្រះវិហារក្នុងអំឡុងជំនួបនាពេលខាងមុខជាមួយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ច្រកចូលទៅកាន់ ប្រាសាទព្រះវិហារ ពី ស្រុក Kantharalak ខេត្ត ស៊ី សាកេតត្រូវ បាន បិទ តាំងពី ឆ្នាំ ២០០៨ បន្ទាប់ពី មានការ ប៉ះទង្គិច គ្នា នៅតាម ព្រំដែន រវាង កងទ័ព ថៃ និង កម្ពុជា ។នេះតាមការចេញផ្សាយ Bangkok Post។លោក Phumin Leethiraprasert សមាជិកសភារគណបក្សភឿថៃនៃខេត្តស៊ីសាកេត បាននិយាយថាសមាជិកសភាត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីនៅថ្ងៃពុធ ដើម្បីពិភាក្សាអំពីបញ្ហាកម្ពុជា-ថៃ មុនពេលដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី៧ ខែកុម្ភៈ ក្នុងពេលឆាប់ៗនេះ។លោក បានបន្តថា សមាជិក សភា នឹង ឆ្លៀត ឱកាស ស្នើ សុំ លោក Srettha ពិភាក្សា ជាមួយ នាយក រដ្ឋមន្ត្រី កម្ពុជា អំពី ការ បើក សកម្មភាពទេសចរណ៍ ឡើង វិញ នៅជុំវិញ ប្រាសាទ ព្រះវិហារ។លោកបានលើកឡើងទឿតថា“ការបើកច្រកចូលឡើងវិញគឺអាស្រ័យលើការពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីរ។ខ្ញុំជឿថាការបើកទេសចរណ៍ឡើងវិញជុំវិញបរិវេណប្រាសាទនេះនឹងឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិទាំងពីរ។ដូច្នេះការបើកច្រកឡើងវិញប្រហែលជាអាចធ្វើទៅបាន”។កិច្ចពិភាក្សាដើម្បីបើកច្រកចូលទៅប្រាសាទព្រះវិហារត្រូវបានលើកឡើងជាច្រើនដងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះហើយប្រធានបទនេះក៏បានទាក់ទាញចំណាប់អារម្មណ៍ពីគណៈកម្មាធិការសភាកិច្ចការបរទេស ដែលដឹកនាំដោយសមាជិកសភាបក្សភឿថៃ លោក Noppadon Patama។
កាលពីដើមខែនេះ គណៈកម្មាការបានកោះហៅលោក Anupong Suksomnitអភិបាលខេត្តស៊ីសាកេតនិងក្រុមយោធាផ្តល់ព័ត៌មានអំពីស្ថានភាពនៅតាមព្រំដែន។លោក Anupong បានជម្រាបអង្គប្រជុំថា អាជ្ញាធរខេត្តបានឯកភាពក្នុងកិច្ចប្រជុំកាលពីខែវិច្ឆិកាឆ្នាំមុន ដើម្បីស្នើសុំឱ្យរដ្ឋាភិបាលថៃនិងកម្ពុជាធ្វើការរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍នៅជុំវិញប្រាសាទ។យោងតាមលោកអភិបាលខេត្ត វិស័យឯកជនក៏បានគាំទ្រដល់ចំណាត់ការនេះដើម្បីបញ្ចុះបញ្ចូលស្ថាប័នពាណិជ្ជកម្មឱ្យចូលរួមជាថ្មីក្នុងយុទ្ធនាការសម្រាប់វិស័យទេសចរណ៍នេះ។លោកNoppadonអតីតរដ្ឋមន្ត្រីការបរទេសក៏បានសម្តែងការគាំទ្រចំពោះការបើកឡើងវិញនៃច្រកចូលដែលនឹងជំរុញពាណិជ្ជកម្មតាមព្រំដែន ក៏ដូចជារួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រជាជនក្នុងតំបន់។យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃនៅថ្ងៃទី៧ខែកុម្ភៈដោយក្នុងអំឡុងពេលនោះនាយករដ្ឋមន្ត្រីទាំងពីរត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីការអភិវឌ្ឍន៍រួមគ្នានៃធនធានថាមពលនៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នា (OCA)៕

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş