Daily News Sharing

ថៃដាក់ផែនការសាងសង់ចំណតសម្រាប់យន្តហោះចុះចតនៅលើលំហរសមុទ្រ

20

Middle Content

The Nationបានចុះផ្សាយថាអាកាសយានដ្ឋាននៃប្រទេសថៃ(AOT) បានដាក់ចេញផែនការសាងសង់ចំណតសម្រាប់យន្តហោះចុះចតនៅលើផ្ទៃទឹកសមុទ្រដំបូងគេបង្អស់នៅក្នុងប្រទេសរបស់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភូកេត។AOT បានអះអាងថា ការសាងសង់ចំណតយន្តហោះថ្មីនេះ នឹងជួយបំពេញការកើនឡើងនៃតម្រូវការក្នុងវិស័យទេសចរណ៍តាមឆ្នេរសមុទ្រដូចជានៅក្នុងប្រទេសដែនកោះម៉ាល់ឌីវ។តាមការសិក្សាមួយកំពុងត្រូវបានធ្វើឡើង សម្រាប់គម្រោងនេះ ដែលមានគោលបំណងជំរុញភ្ញៀវទេសចរ ពីខេត្តភូកេត ទៅកាន់កោះ និងឆ្នេរក្នុងតំបន់ Andaman ព្រមទាំងពង្រីកសមត្ថភាពព្រលានយន្តហោះផងដែរ។ចំណែកឯការសិក្សាព័ត៌មានលម្អិតនៃគម្រោង និងការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) គ្រោងនឹងបញ្ចប់នៅឆ្នាំនេះ។ចំណែកការដេញថ្លៃសម្រាប់ការសាងសង់ចំណតស្ថានីយយន្តហោះចុះចតលើផ្ទៃទឹកគ្រោងនឹងរៀបចំធ្វើឡើងនៅដើមឆ្នាំ២០២៥ខាងមុខ។លោក Visanu Prasattongosoth ប្រធាន AOT បានមានប្រសាសន៍ឱ្យដឹងថា“គម្រោងនេះនឹងក្លាយជាចំណតយន្តហោះចុះចតលើផ្ទៃសមុទ្រដំបូងគេបង្អស់ នៅក្នុងប្រទេសថៃ ដែលនឹងពង្រីកវិស័យទេសចរណ៍តាមឆ្នេរសមុទ្រ”។លោក Visanu បានបន្តថា ខេត្ត Phang-Nga និងកោះ Samui របស់ប្រទេសថៃ ក៏ជាទីតាំងដ៏ស័ក្តិសមសម្រាប់សាងសង់ចំណតយន្តហោះចុះចតនៅលើផ្ទៃសមុទ្រផងដែរដោយសារភ្ញៀវទេសចរនិយមចូលចិត្តទៅកំសាន្តនៅតំបន់ទាំងនេះច្រើនណាស់។លោក បាន បន្ថែម ថា ចំណត សម្រាប់យន្ត ហោះ ចុះចត លើផ្ទៃសមុទ្រ នេះ អាច ជំរុញឱ្យភ្ញៀវ ទេសចរ កាន់ តែ ច្រើន ធ្វើ ដំណើរ រវាង រម ណីយដ្ឋាន ភូកេត និង ឈូង សមុទ្រ ដូច ជាកោះ Samui ប៉ាតាយ៉ា និង ហួហ៊ីនជាដើម៕

Footer Content