Daily News Sharing

កម្ពុជាទទួល បាន ភ្ញៀវ ទេសចរ ចិនកើនឡើង៤១២,៥ភាគរយកាលពី ឆ្នាំ មុន

13

Xinhuaបានចេញផ្សាយដោយយោងរបាយការណ៍របស់ក្រសួងទេសចរណ៍បានចេញផ្សាយកាលពីថ្ងៃសុក្រថាប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួន៥៤៧ ៧៩៨ នាក់ ក្នុងឆ្នាំ២០២៣កើនឡើង ៤១២,៥ ភាគរយ ពីចំនួនត្រឹមតែ១០៦៨៧៥នាក់កាលពីឆ្នាំមុន។របាយការណ៍នេះបានឱ្យដឹងថាចំនួននេះស្មើនឹង១០ភាគរយនៃការមកដល់នៃភ្ញៀវទេសចរអន្តរជាតិសរុប មកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំមុន។របាយការណ៍បានបន្ថែមថា ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវបរទេសសរុបចំនួន ៥,៤៥លាននាក់ ក្នុងឆ្នាំ២០២៣ កើនឡើងជិត ១៤០ ភាគរយ ពីចំនួន ២,២៧លាននាក់ កាលពីឆ្នាំមុន។របាយការណ៍បានឱ្យដឹងថាប្រទេសចិនគឺជាប្រភពទេសចរបរទេសធំជាងគេទី៣មកកាន់ព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីថៃ និងវៀតណាមដោយបានបន្ថែមថា ជនជាតិថៃប្រមាណ១,៨២លាននាក់ និងវៀតណាមជិត១,០២លាននាក់បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំមុន កើនឡើង១១៣ ភាគរយ និង ១២០ ភាគរយរៀងគ្នា។កម្ពុជា និងចិនបានរួមគ្នាដាក់ចេញនូវគំនិតផ្តួចផ្តើមឆ្នាំផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនឆ្នាំ២០២៤កាលពីសប្តាហ៍មុនក្នុងគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវការផ្លាស់ប្តូរវប្បធម៌និងការជំរុញវិស័យទេសចរណ៍។

Middle Content


លោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ នៅក្នុងព្រឹត្តិការណ៍បើក នៅខេត្តសៀមរាប កាលពីថ្ងៃសៅរ៍កន្លងទៅ ថា «ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា ឆ្នាំផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤ នឹងក្លាយជាកម្លាំងចលករថ្មីមួយ ដើម្បីទាក់ទាញភ្ញៀវទេសចរនិងអ្នកវិនិយោគចិនមកកម្ពុជាកាន់តែច្រើនបន្ថែមទៀតដែលជាការរួមចំណែកធ្វើឱ្យចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍បានមានប្រសាសន៍ថាព្រះរាជាណាចក្រកម្ពុជារីករាយស្វាគមន៍ភ្ញៀវទេសចរចិនមកឱ្យបានកាន់តែច្រើនបន្ថែមទៀតដោយលោកបានលើកឡើងថាវត្តមានរបស់ពួកគេបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍របស់ប្រទេសកម្ពុជា ក៏ដូចជាការកាត់បន្ថយភាពក្រីក្រ។លោកជឿជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលវិនិយោគដោយចិន ដែលបានបើកដំណើរការប្រតិបត្តិការពាណិជ្ជកម្មជាផ្លូវការ កាលពីខែវិច្ឆិកាឆ្នាំមុន នឹងទាក់ទាញអ្នកដំណើរអន្តរជាតិកាន់តែច្រើន រួមទាំងជនជាតិចិនមកកាន់ប្រទេសកម្ពុជា។ប្រទេសចិនគឺជាប្រភពដ៏ធំបំផុតនៃការមកដល់នៃភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសកម្ពុជាក្នុងអំឡុងពេលមុនការរាតត្បាតនៃជំងឺកូវីដ-១៩។យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជាបានកត់ត្រាភ្ញៀវទេសចរចិន ចំនួន ២,៣៦ លាននាក់ ក្នុងឆ្នាំ២០១៩ដែលតំណាងឱ្យ៣៥,៧ភាគរយនៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប និងបង្កើតចំណូលបានប្រមាណ១,៨ប៊ីលានដុល្លារ៕

Footer Content