Daily News Sharing

ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េដ៏ល្បីល្បាញប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការភ្ជាប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក

16

Middle Content

រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េពិនិត្យលទ្ធភាពលើដំណើរការជើងហោះហើរត្រង់ពីប្រទេសចិនឥណ្ឌា មកកាន់ប្រទេសកម្ពុជា។រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកសុខ សូកេន ជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េពិនិត្យលទ្ធភាពលើដំណើរការជើងហោះហើរត្រង់ពីប្រទេសចិនឥណ្ឌានិងទីផ្សារទេសចរណ៍សំខាន់ៗផ្សេងទៀតមកកាន់ប្រទេសកម្ពុជាដោយនៅក្នុងឆ្នាំ២០២៤នេះកម្ពុជាបានដាក់ចេញនូវយុទ្ធនាការ“ទស្សនាខេត្តសៀមរាបឆ្នាំ២០២៤”“ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន”និង “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១” ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់តំបន់និងពិភពលោក។
ការលើកឡើង របស់លោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងជំនួសសម្តែងការគួរសមជាមួយលោកស្រី ជាំង អ៊ីហ្វីនាយកគ្រប់គ្រង ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េដើម្បីពិភាក្សាអំពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការពង្រឹងវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពធន់នាថ្ងៃរសៀលថ្ងៃទី១៨ខែមករាឆ្នាំនៅទីស្តីការក្រសួងទេសចរណ៍។នាឱកាសនោះលោករដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី ជាំងអ៊ីហ្វីនិងបានបង្ហាញអំពីកត្តាសុខសន្តិភាពនិងស្ថិរភាពដែលជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅប្រទេសកម្ពុជា។លោករដ្ឋមន្ត្រីក៏បានបង្ហាញពីគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តរួមរបស់ក្រសួងទេសចរណ៍ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែងចីរភាពនិងបរិយាបន្នដោយផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ហៅកាត់ថា“បង្កើន៥-Build”ព្រមទាំងមានសមាសធាតុគាំទ្រចំនួន៣ហៅកាត់ថា “អភិវឌ្ឍ៣-3Ds”។លោកស្រី ជាំង អ៊ីហ្វី បានអបអរសាទរចំពោះលោករដ្ឋមន្ត្រី ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍សម្រាប់អាណត្តិទី៧នេះ និងឆ្លៀតយកឱកាសនេះ កោតសរសើរចំពោះចក្ខុវិស័យ និងការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ការអនុវត្តវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ក្រោមការដឹកនាំរបស់ លោករដ្ឋមន្ត្រី។
លោករដ្ឋមន្ត្រី បានអបអរសាទរចំពោះក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េដែលត្រូវបានតែងតាំងជាក្រុមហ៊ុនអាកាសចរណ៍ផ្លូវការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣និងបានដំណើរការជើងហោះហើរចំនួនប្រមាណ២,៥០០ជើង ជាមួយនឹងអ្នកដំណើរជាង ២៥០,០០០នាក់ក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េពិនិត្យលទ្ធភាពលើដំណើរការជើងហោះហើរត្រង់ពីប្រទេសចិនឥណ្ឌានិងទីផ្សារទេសចរណ៍សំខាន់ៗផ្សេងទៀតមកកាន់ប្រទេសកម្ពុជា ដោយនៅក្នុងឆ្នាំ២០២៤នេះ កម្ពុជាបានដាក់ចេញនូវយុទ្ធនាការ “ទស្សនាខេត្តសៀមរាបឆ្នាំ២០២៤” “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន” និង “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១”ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់តំបន់ និងពិភពលោក។លោកស្រី ជាំង អ៊ីហ្វី បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រីក៏ដូចជាថ្នាក់ដឹកនាំរបស់កម្ពុជាដែលតែងតែជួយគាំទ្រ និងជួយដល់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ។ ជាចុងក្រោយ លោករដ្ឋមន្ត្រី និងលោកស្រី ជាំង អ៊ីហ្វី បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការភ្ជាប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក៕

Footer Content