ហេតុអ្វីបានជាចិនស្នើឲ្យមានការសម្រុះសម្រួលរវាងប៉ាគីស្ថាន និងអ៊ីរ៉ង់?

កាលពីថ្ងៃទី១៨ខែមករាប្រទេសចិនបាននិយាយថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្រុះសម្រួលរវាងប៉ាគីស្ថាននិងអ៊ីរ៉ង់បន្ទាប់ពីមានការប្រយុទ្ធគ្នានៅតំបន់ព្រំដែន។មានមតិមួយថាតំបន់ជម្លោះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមសេដ្ឋកិច្ចដ៏សំខាន់របស់ទីក្រុងប៉េកាំង។ទីភ្នាក់ងារសារព័ត៌មានAFP បានរាយការណ៍ថាអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រីMao Ningបាននិយាយកាលពីថ្ងៃទី១៨ខែមករាថាភាគីចិនត្រៀមខ្លួនជាស្រេចក្នុងការសម្រុះសម្រួលរវាងប៉ាគីស្ថាននិងអ៊ីរ៉ង់បន្ទាប់ពីការវាយប្រហារដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិច៩នាក់ស្លាប់។លោកស្រីMaoបាននិយាយនៅក្នុងសន្និសីទកាសែតជាទៀងទាត់កាលពីថ្ងៃទី១៨ខែមករាថា”ភាគីចិនសង្ឃឹមថាភាគីទាំងពីរអាចស្ងប់ស្ងាត់អនុវត្តការអត់ធ្មត់និងជៀសវាងការកើនឡើងនូវភាពតានតឹង”។អ្នក នាំ ពាក្យMaoបាន បន្ថែម ថា ៖ « យើង ត្រៀម ខ្លួន ជា ស្រេច ក្នុង ការ ដើរ តួនាទី ស្ថាបនា ក្នុង ការ បន្ថយ ស្ថានការណ៍ ប្រសិន បើ ភាគី ទាំង សង ខាង ចង់ បាន»។ប្រទេសទាំងពីរគឺជាដៃគូជិតស្និទ្ធរបស់ទីក្រុងប៉េកាំង និងសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ(SCO)។លោក ស្រីMao បាន បញ្ជាក់ ជា ថ្មី ថា អ៊ីរ៉ង់ និង ប៉ាគីស្ថាន ជា ប្រទេស ទាំង ពីរ ជា មិត្ត នឹង ចិន ហើយ ជា ប្រទេស ដែល មាន ឥទ្ធិពល សំខាន់។ជាពិសេសតំបន់ជម្លោះ Balochistan គឺជាទីតាំងដ៏សំខាន់នៅក្នុងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) របស់ទីក្រុងប៉េកាំង ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ នេះ ក៏ ជា ផ្នែក មួយ នៃ គំនិត ផ្ដួចផ្ដើម ខ្សែក្រវាត់និង ផ្លូវ របស់ ប្រធានាធិបតី ចិនXi Jinping ផង ដែរ។ នេះ បើ តាម ទីភ្នាក់ងារ ព័ត៌មាន Reuters។កាលពីថ្ងៃទី១៨ ខែមករាកងទ័ពប៉ាគីស្ថានបានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសអ៊ីរ៉ង់ជាការសងសឹកចំពោះការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកនៅក្នុងខេត្តជាប់ព្រំដែន Balochistan (ប៉ាគីស្ថាន)។
អ៊ីរ៉ង់ក៏បានរាយការណ៍ពីការផ្ទុះជាច្រើននៅក្នុងខេត្ត Sistan-Baluchestan នៅជិតព្រំដែនជាមួយប៉ាគីស្ថានកាលពីយប់ថ្ងៃទី១៧ខែមករា។ភ្លាមៗនោះ ទីក្រុងតេអេរ៉ង់បាននិយាយថាខ្លួនបានកោះហៅភារធារីប៉ាគីស្ថាន ដើម្បីផ្តល់ការពន្យល់សម្រាប់ការវាយប្រហារនេះ។ប៉ាគីស្ថាន ក៏ បាន កោះហៅ ឯកអគ្គរដ្ឋទូត របស់ ខ្លួន នៅ អ៊ីរ៉ង់ ឲ្យ ត្រឡប់ មក ប្រទេស វិញ ដែរ។
សារព័ត៌មានAlJazeeraបានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន លោកស្រី Zahra Mumtaz Baloch ដែលប្រកាសថា ប៉ាគីស្ថានមានសមត្ថភាពឆ្លើយតបចំពោះទង្វើឈ្លានពានណាមួយ។
លោកស្រីBalochបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ១៨ខែមករាថា “យើងពិតជាគោរពអធិបតេយ្យភាពដែនដីរបស់អ៊ីរ៉ង់ ។ប៉ុន្តែមិនអាចអនុញ្ញាតឱ្យមានសកម្មភាពណាមួយប្រឆាំងនឹងយើងទេ” ។
នាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់ប៉ាគីស្ថាន លោក Anwar-ul-Haq Kakarក៏បានកាត់បន្ថយការធ្វើដំណើររបស់លោកទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស ហើយបានត្រឡប់ទៅប្រទេសវិញនៅចុងថ្ងៃទី១៨ ខែមករា។
យោងតាមសារព័ត៌មាន Al Jazeera ការវាយប្រហារកាលពីថ្ងៃទី១៨ ខែមករា គឺជាការវាយប្រហារដោយមីស៊ីលលើកដំបូងលើប្រទេសអ៊ីរ៉ង់ ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់និងអ៊ីរ៉ាក់បានបញ្ចប់នៅឆ្នាំ១៩៨៨។
សង្គ្រាម អ៊ីរ៉ង់ និង អ៊ីរ៉ាក់ បាន អូសបន្លាយ រយៈពេល៨ឆ្នាំ ដោយ បាន សម្លាប់ មនុស្ស ប្រហែល កន្លះ លាន នាក់៕
