Daily News Sharing

ក្រុមហ៊ុនលំដាប់ពិភពលោករបស់ បារាំង មានបំណងពង្រីក ការ វិនិយោគ នៅ កម្ពុជា

13

ក្រុមហ៊ុន C MA C G M GROUP ដែល ជា ក្រុមហ៊ុន ដឹកជញ្ជូន និង ភស្តុភារ លំដាប់ពិភពលោករបស់បារាំង មាន គោលបំណង ពង្រីក ការ វិនិយោគ របស់ ខ្លួន នៅ កម្ពុជា ។ ផែន ការពង្រីក ការ វិនិយោគ នេះ ត្រូវ

Middle Content

បាន បង្ហាញ ដោយ លោក Rod o l p h e S A A D E ប្រធាន និង ជានា យក ប្រតិបត្តិ នៃ ក្រុមហ៊ុន C MA C G M Group ក្នុង ឱកាស ជំនួប សម្តែង ការគួរសម និង ពិភាក្សា ការងារ ជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ ថុល អនុប្រធាន ទី ១ នៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា និង ជា តំណាង ដ៏ ខ្ពង់ខ្ពស់ របស់ សម្តេច ហ៊ុន ម៉ា ណែ ត នាយករដ្ឋមន្ត្រីកម្ពុជា នៅ ទីក្រុង ប៉ា រី ស ប្រទេស បារាំង នា ថ្ងៃ ទី ១ ៨ ខែ មករា ។ លោក Rod o l p h e បាន រៀបរាប់ សង្ខេប ជូនលោក ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ ថុល អំពី សកម្មភាព អាជីវកម្ម របស់ ក្រុមហ៊ុន លោក ដោយ និយាយ ថា ក្រុមហ៊ុន ដឹកជញ្ជូន កុងតឺន័រ របស់ បារាំង នេះ មាន វត្តមាន នៅ ក្នុង ប្រទេស ចំនួន ១ ៦ ០ តាមរយៈ ការិយាល័យ ចំនួន ៤ ០ ០ ។ លោក ឧបនាយករដ្ឋមន្ត្រី បាន ស្វាគមន៍ ចំពោះ ផែន ការពង្រីក ក្រុមហ៊ុន នៅ ក្នុង ប្រទេស កម្ពុជា ហើយ បាន សង្កត់ធ្ងន់ លើ ការ ប្តេជ្ញា ចិត្ត របស់ រាជរដ្ឋាភិបាល ក្នុង ការធានា បាន នូវ បរិយាកាស អំណោយផល និង ផ្តល់ នូវ ការ សម្របសម្រួល ចាំបាច់ ទាំងអស់ ដើម្បី ឱ្យ អ្នក វិនិយោគ ទាំងអស់ មាន អារម្មណ៍ កក់ក្តៅ និង មានទំនុក ចិត្ត ។ នៅ ថ្ងៃ ដដែល នោះ លោកស៊ុន ចាន់ ថុល ក៏បាន ជួប ជាមួយ លោកស្រី Sop hie V i g e r នាយិកា សាលា E co l e 42 ដែល កំពុង សហការ ជាមួយ ដៃគូ ក្នុងស្រុក ក្នុង ប្រទេស កម្ពុជា ដើម្បី សម្រួល ដល់ កម្មវិធី បណ្តុះបណ្តាល របស់ ខ្លួន ។ លោកស្រី V i g e r បាន ពន្យល់ ថា សាលា E co l e 42 គឺជា គ្រឹះស្ថាន អប់រំ បច្ចេកវិទ្យា ន វា នុ វត្ត ន៍ ដែល ផ្តល់ ការអប់រំ ដោយ ឥត គិតថ្លៃ ក្នុង គោលបំណង ផ្តល់ ឱ្យ សិស្ស នូវ ជំនាញ និង ចំណេះ ដឹង សម្រាប់ អាជីព ក្នុង វិ ស័យបច្ចេកវិទ្យា និង ការ អភិវឌ្ឍន៍ កម្មវិធី ដោយ លោកស្រី បាន បន្ថែម ថា និស្សិត ត្រូវ បាន បណ្តុះបណ្តាល តាមរយៈ គរុ កោ សល្យ នៃ ការ បង្រៀន គ្នា ទៅវិញទៅមក ក្នុងចំណោម មិត្តភ័ក្តិ ( peer – to – peer p e d ago g y ) និង ការសិក្សា ផ្អែកលើ គម្រោង ។

ជា ការ ឆ្លើយតប លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល បាន សម្តែង នូវ សេចក្តី សោមនស្ស រីករាយ ចំពោះ វត្តមាន របស់ សាលា E co l e 42 នៅ កម្ពុជា និង បាន លើកទឹកចិត្ត សាលា ឱ្យ ពង្រឹង ដំណើរការ អប់រំ និង បណ្តុះបណ្តាល បន្ថែម ទៀត ដើម្បី ចូល រួមចំណែក ជាមួយ រាជរដ្ឋាភិបាល កម្ពុជា ក្នុង ការ អភិវឌ្ឍន៍ ធនធានមនុស្ស ស្របតាម វឌ្ឍនភាព នៃ បច្ចេកវិទ្យា នា យុគ សម័យ បច្ចុប្បន្ន និង ជាមួយនឹង តម្រូវ ការ ជាក់ស្តែង នៃ ទី ផ្សារ ការងារ កម្ពុជា៕

Footer Content