លោកTrumpបាននិយាយថាលោកបញ្ចប់ជម្លោះអ៊ុយក្រែននិងអ៊ីស្រាអែល ‘យ៉ាងឆាប់បំផុត’ប្រសិនបើជាប់ឆ្នោតឡើងវិញ
អតីតប្រធានាធិបតីអាមេរិកលោកDonald Trumpបានបញ្ជាក់ថា ប្រសិនបើជាប់ឆ្នោតឡើងវិញនៅសេតវិមាននៅឆ្នាំនេះលោកនឹងដោះស្រាយជម្លោះនៅអ៊ុយក្រែននិងអ៊ីស្រាអែល«យ៉ាងរហ័ស»។
យោងតាមកាសែត Times of Israel លោកTrump នៅល្ងាចថ្ងៃទី១៥ខែមករា(ម៉ោងក្នុងតំបន់)បានធ្វើសេចក្តីថ្លែងការណ៍ខាងលើនៅក្នុងសុន្ទរកថាអបអរសាទរជ័យជម្នះដ៏ខ្លាំងរបស់លោកនៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ(GOP)នៅរដ្ឋIowaដែលជា “ការវាយប្រហារ”លើកដំបូងបានបើកការបោះឆ្នោតនៅសហរដ្ឋអាមេរិក។នៅចំពោះមុខហ្វូងអ្នកគាំទ្រនៅទីក្រុង Des Moines រដ្ឋធានីនៃរដ្ឋ Iowa អតីតប្រធានាធិបតីក៏បាននិយាយប្រឆាំងនឹងអ្នកស្នងតំណែងរបស់លោក ដែលជាមេដឹកនាំសេតវិមានបច្ចុប្បន្នលោក Joe Biden ។

លោក Trump ដែលកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិ ២០១៧ – ២០២១បានអះអាងថា ប្រសិនបើលោកនៅតែជាប្រមុខសេតវិមានរុស្ស៊ីនឹងមិនចាប់ផ្តើមយុទ្ធនាការយោធាពិសេសនៅអ៊ុយក្រែនទេហើយ”អ៊ីស្រាអែលនឹងមិនដែលត្រូវបានវាយប្រហារឡើយ”។លោក Trump បាន ពណ៌នា ស្ថានភាព បច្ចុប្បន្ន ក្នុង ប្រទេសអ៊ុយក្រែននិងអ៊ីស្រាអែលថា«អាក្រក់ខ្លាំង»។អតីតប្រធានាធិបតីរូបនេះបានអះអាងថាប្រសិនបើលោកជាប់ឆ្នោតជាថ្មីជាមេដឹកនាំអាមេរិក លោកនឹងដោះស្រាយបញ្ហាទាំង២នេះ“យ៉ាងឆាប់បំផុត”។ទោះ យ៉ាង ណា លោក មិន បាន បង្ហាញ ព័ត៌មាន បន្ថែម អំពី ដំណោះ ស្រាយ របស់ លោក ឡើយ។យោងតាមក្រុមអ្នកសង្កេតការណ៍ជ័យជំនះដ៏លើសលប់លើគូប្រជែងនៃគណបក្សតែមួយនៅក្នុងការបោះឆ្នោតបឋមនៅរដ្ឋIowa អាចបង្ហាញសញ្ញាថាលោកTrump នឹងឈ្នះសិទ្ធិតំណាងឱ្យGOP នៅក្នុងការប្រកួត “ចុងក្រោយ”ជាមួយគូប្រជែងគណបក្សប្រជាធិបតេយ្យ Biden ក្នុងការបោះឆ្នោតសកលនាខែវិច្ឆិកានេះ។
លទ្ធផលស្ទង់មតិសាធារណៈថ្មីៗបំផុត ដែលត្រូវបានចេញផ្សាយដោយ Morning Consult និង Bloomberg News ក្នុងខែធ្នូ ឆ្នាំ២០២៣បង្ហាញថា លោក Trump កំពុងនាំមុខលោក Biden ក្នុងលក្ខខណ្ឌនៃការគាំទ្រនៅក្នុងរដ្ឋសមរភូមិចំនួន៧រួមមាន North Carolina, Georgia, Wisconsin, Nevada, Michigan, Arizona ។ និងរដ្ឋ Pennsylvania ៕
